ពិធីប្រគល់ជូនម៉េដាយអនុស្សារវរីយ៍ “ដើម្បីសន្តិភាព" ជូនអនុប្រធានតំណាងស្ថាប័ន JICA

នាថ្ងៃទី ២៥ ឧសភា នៅទីក្រុងហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម
បាន រៀបចំពិធីប្រគល់ជូន ម៉េដាយអនុស្សារវរីយ៍ “ដើម្បីសន្តិភាព មិត្តិភាពរវាងបណ្ដា
ជនជាតិ” ជូនអនុប្រធានតំណាងស្ថាប័នសហប្រតិបត្តិការអភិវឌ្ឍន៍ជប៉ុន (JICA) ប្រចាំនៅវៀតណាម លោក Masaei Matsunaga ដោយសារមានការរួមវិភាគទានរបស់
លោក ក៏ដូចជាអង្គការ JICA ក្នុងរយៈពេលកន្លងមក ចំពោះការអភិវឌ្ឍន៍រួមរបស់
វៀតណាម។ លោក Masaei Matsunaga បានឲ្យដឹងថា៖
“ក្នុងរយៈពេលខាងមុខ ដំបូងបងអស់ យើងខ្ញុំ នឹងជួយវៀតណាមកសាងហេដ្ឋារច
នាសម្ព័ន្ធ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ទី ២ គឺ យើងខ្ញុំនឹងសហប្រតិបត្តិការលើវិស័យ
ជាច្រើន ដើម្បីអភិវឌ្ឍន៍ខឿនឧស្សារហកម្ម របស់វៀតណាម ថែមទៀត។ បន្ទាប់នោះ
 គឺ វិស័យអភិវឌ្ឍន៍តំបន់និងជនបទ ដើម្បីកាត់បន្ថយគំលាតអភិវឌ្ឍន៍ រវាងជនបទ
និងទីក្រុង។ ក្រៅពីនោះ យើងខ្ញុំនឹងជួយ ឧបត្ថម្ភវៀតណាម ក្នុងការការពារបរិស្ថាន ក៏ដូចជាបង្កើនការគ្រប់គ្រងរដ្ឋ និងការបណ្តុះបណ្ដាលប្រភពធនធានមនុស្ស៕”


ប្រតិកម្មទៅវិញ

ផ្សេងៗ