ពិធីប្រគល់ជូនរង្វាន់ Luong Dinh Cua លើកទី៧

(VOV)_ក្នុងក្រខ័ណ្ឌនៃ Festival យុវជនជនបទក្នុងទូទាំងប្រទេស ​លើកទី១​ដែល ត្រូវបានប្រព្រឹត្តទៅនៅ ខេត្ត Thanh Hoa​ នាព្រឹកថ្ងៃទី ​២៤ ​វិច្ឆិកា មជ្ឈឹមសម្ព័ន្ធសមាគម
យុវជន កុម្មុយនីស្ត ហូជីមិញ បានរៀបចំពិធីប្រគល់ជូនរង្វាន់ Luong Dinh Cua លើកទី
 ៧។ នេះគឺជារង្វាន់ប្រចាំឆ្នាំ ​ចំពោះយុវជនជនបទ ដែលមានស្នាដៃឆ្នើម ក្នុងផលិតកម្ម  អាជីវកម្ម អភិវឌ្ឍន៍មុខរបរ ការពារបរិស្ថាន…។ល។ ថ្លែងមតិនៅពិធីនេះ ឧបនាយក
រដ្ឋមន្ត្រី​វៀតណាម លោក Vu Van Ninh បានអះអាងថា³​បក្ស រដ្ឋ ជានិច្ចកាល ​បង្ក
លក្ខណះងាយ ស្រួល និងមានគោលនយោបាយជួយឧបត្ថម្ភល្អបំផុត ​ដើម្បី កសិកម្ម 
កសិករ​ ជនបទនិយាយរួម និងយុវជនជនបទនិយាយដោយ​ឡែក ឈាន​ឡើង  បង្កើត អាជិព ធ្វើមានសំរាប់ខ្លួននិងស្រុកកំណើត ។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh សង្កត់
ធ្ងន់ថា³

          “ ខ្ញុំស្នើថា​សម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់ ត្រូវរៀបចំ ​លើកទឹកចិត្ត​យុវជន​ជានិច្ច 
ប្រឡងប្រណាំង ពលកម្ម ច្នៃប្រឌិតថ្មី ធ្វើសេដ្ឋកិច្ចពូកែ ជំរុញសកម្មភាពស្រាវជ្រាវ  អនុវត្តបច្ចេកវិទ្យាចូលក្នុងផលិតកម្ម សកម្មចូលរួមការកសាង​ជនបទថ្មី។ ត្រូវបង្កើន
កិច្ច សហប្រតិបត្តិការជាមួយគ្រប់ក្រសួង ស្ថាប័ន ​រៀបចំអោយយុវជនចូលរួម ការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម …។ល៕” 

ពិធីប្រគល់ជូនរង្វាន់ Luong Dinh Cua លើកទី៧ - ảnh 1
ពិធីប្រគល់ជូនរង្វាន់ Luong Dinh Cua លើកទី ៧(http://www.congan.com.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ