ពិធីប្រគល់-ទទួលអំណោយជាសម្ភារៈបរិក្ខារវេជ្ជសាស្ត្ររបស់វៀតណាមជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា
(VOVWORLD) - ថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh បានសម្ដែងក្ដីសង្ឃឹមថា អំណោយជាសម្ភារៈបរិក្ខារវេជ្ជសាស្ត្រលើកនេះ អាចចូលរួម ចំណែកយ៉ាងជាក់ស្ដែងក្នុងការខិតខំប្រឹងប្រែងឆ្លើយតបនឹងជម្ងឺកូវីដ ១៩ របស់រាជរដ្ឋា ភិបាលនិងប្រជាជនកម្ពុជា។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេងថ្លែងអំណរគុណជូនរដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលតែងតែឧបត្ថម្ភនិងជួយគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង
នឹងជម្ងឺកូវីដ ១៩។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី២៦ ខែឧសភា នៅទីស្នាក់ការក្រសួងសុខាភិបាលកម្ពុជា បាន ប្រព្រឹត្តទៅពិធីប្រគល់-ទទួលអំណោយជាសម្ភារៈបរិក្ខារវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលនិង ប្រជាជនវៀតណាមជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដើម្បីបង្ការទប់ស្កាត់ជម្ងឺរាត ត្បាតកូវីដ ១៩។ សម្ភារៈបរិក្ខារវេជ្ជសាស្ត្ររួមមាន ម៉ាស៊ីនជំនួយដង្ហើមចំនួន៨០០ គ្រឿង ម៉ាស់ពេទ្យចំនួន២លានម៉ាស់ និងម៉ាស់ប្រភេទ N95 ចំនួន៣សែនម៉ាស់។
ថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh បានសម្ដែងក្ដីសង្ឃឹមថា អំណោយជាសម្ភារៈបរិក្ខារវេជ្ជសាស្ត្រលើកនេះ អាចចូលរួម ចំណែកយ៉ាងជាក់ស្ដែងក្នុងការខិតខំប្រឹងប្រែងឆ្លើយតបនឹងជម្ងឺកូវីដ ១៩ របស់រាជរដ្ឋា ភិបាលនិងប្រជាជនកម្ពុជា។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា រាជរដ្ឋាភិបាលនិង ប្រជាជនកម្ពុជានឹងជំនះលើជម្ងឺកូវីដ ១៩ នាំឲ្យសេដ្ឋកិច្ចមានស្ថិរភាពនិងស្ដារឡើងវិញ យ៉ាងឆាប់ៗ ហើយបន្តអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
រីឯភាគីកម្ពុជាវិញ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បាន ថ្លែងអំណរគុណជូន វៀតណាម ដែលបានជួយឧបត្ថម្ភជាសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ សម្រាប់កម្ពុជា ព្រមទាំងអះអាងថា នេះជាអំណោយដ៏ថ្លៃថ្លានិងចាំបាច់ចំពោះកម្ពុជា ក្នុងដំណាក់កាលបច្ចុប្បន្ន។ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានវាយតម្លៃខ្ពស់ចំពោះ ការចែករំលែកការជួយគាំទ្រដ៏ធំធេងទាំងខាងសម្ភារៈនិងស្មារតីរបស់រដ្ឋាភិបាលនិង ប្រជាជនវៀតណាមចំពោះកម្ពុជានាពេលកន្លងមកផងដែរ។
គួរបញ្ជាក់បន្ថែមថា កញ្ចប់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រលើកនេះ គឺជាជំនួយជាផ្លូវ ការលើកទី៣របស់រដ្ឋាភិបាលវៀតណាមជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជម្ងឺ រាតត្បាតកូវីដ ១៩៕