ពិធីប្រគល់ផ្លាអាំងស៊ីងអាយុបក្ស ៥៥ឆ្នាំ ជូនលោកអគ្គលេខាបក្ស Nguyen Phu Trong
(VOVWORLD) - នារសៀលថ្ងៃទី ២ កុម្ភៈ នៅទីក្រុងហាណូយ គណៈ កម្មាធិការបក្សនៃខុទ្ទកាល័យមជ្ឈិមបក្ស បានរៀបចំ ពិធីប្រគល់អាំងស៊ីងអាយុបក្ស ៥៥ ឆ្នាំជូនអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong។
បណ្ដាតំណាងអញ្ជើញចូលរួមពិធីនេះ។ (រូបថត៖ VOV) |
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្ត មានអតីតអគ្គលេខាបក្ស លោក Nong Duc Manh នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue លោក Vo Van Thuong សមាជិកអចិន្ត្រៃយ៍គណៈលេខា និងប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan។
ថ្លែងមតិក្នុងពិធីនេះ លោក Vo Van Thuong សមាជិកអចិន្រ្តៃយ៍គណៈលេខា បានអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុង ឱកាសទទួលកិត្តិនាមដ៏ថ្លៃថ្នូរបស់បក្ស ដែលទទួលស្គាល់ដំណើរការលះបង់ គុណូបការៈដ៏ធំធេងរបស់លោកអគ្គលេខាបក្ស ចំពោះបុព្វហេតុកសាងបក្សឲ្យកាន់តែ ស្អាតស្អំនិងរឹងមាំ។ ចូលជាបក្ខជននៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៦៧ ក្នុងអំឡុងពេល ៥៥ ឆ្នាំបម្រើក្នុងជួរបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជានិច្ចកាល ស្មោះត្រង់យ៉ាងដាច់ខាតចំពោះបក្ស មាតុភូមិ និងប្រជាជន។ ក្នុងឋានៈជាអគ្គលេខា បក្ស លោក Nguyen Phu Trong បានបង្ហាញយ៉ាងច្បាស់នូវតួនាទីជាស្នូលក្នុងការ ដឹកនាំ រួមជាមួយគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈ លេខា កសាងបាននូវសាមគ្គីភាព បង្រួបបង្រួមឆន្ទៈ និងសកម្មភាពក្នុងបក្ស បង្កើត ឡើងឯកភាពខ្ពស់ក្នុងប្រព័ន្ធនយោបាយ ហើយដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនលើវិស័យនានា ធ្វើឱ្យ បុព្វហេតុ កម្លាំង ឋានៈ និងកិត្យានុភាព អន្តរជាតិរបស់ប្រទេសវៀតណាមកាន់តែ កើនឡើងនិងរឹងមាំ។
លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងមតិក្នុងពិធី។ |
សម្តែងនូវកិត្តិយសដ៏ធំធេងនៅពេលទទួលអាំងស៊ីងអាយុបក្ស ៥៥ ឆ្នាំ ដែលជា រង្វាន់ដ៏ថ្លៃថ្នូរមួយ ចំឱកាសខួបលើកទី ៩៣ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម លោកអគ្គលេខាបក្ស Nguyen Phu Trong បានចែករំលែកថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជន។ សូមថ្លែង អំណរគុណចំពោះថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំ និងសមមិត្តទាំងអស់។ ខ្ញុំសូមសន្យា ខិតខំប្រឹងប្រែង លះបង់ អស់មួយជីវិត ស្មោះត្រង់ដាច់ខាតចំពោះឧត្តមគតិ និងបុព្វ ហេតុបដិវត្តន៍របស់បក្ស ខិតខំហាត់ពត់លត់ដំ រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាប័ទរបស់លោកប្រធានហូជីមិញ ដើម្បីសក្តិសមជាបក្ខជនម្នាក់ នៃបក្សកុម្មុយនិស្ត
វៀតណាម”៕