ពិធីប្រគល់ពានរង្វាន់ Oscar លើកទី ៩៥ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ មីនា
(VOVWORLD) - នៅក្នុងពានរង្វាន់ Oscar ឆ្នាំនេះ ការប្រកួតប្រជែងសម្រាប់ពានរង្វាន់ក្នុងប្រភេទខ្សែភាពតន្តឆ្នើមបំផុតរួមមាន៖ "Avatar: The way of water", "Top Gun: Maverick", "Elvis" និង "Everything everywhere at once"។
ពិធីប្រគល់ពានរង្វាន់ភាពយន្ត Oscard លើកទី ៩៥ នឹងប្រព្រឹត្តទៅនៅ ព្រឹកថ្ងៃទី ១៣ មីនា តាមម៉ោងវៀតណាម នៅរោងភាពយន្ត Dolby ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។ នេះជាឆ្នាំទី ២ ជាប់ៗគ្នាដែលពានរង្វាន់ Oscar ធ្វើឡើងក្នុងខែមីនា។ ព្រឹត្តិការណ៍នេះត្រូវបានផ្សាយផ្ទាល់តាមប៉ុស្តិ៍ ABC ទៅកាន់តំបន់ដែនដីជាង ២០០ ជុំវិញពិភពលោក។
នៅក្នុងពានរង្វាន់ Oscar ឆ្នាំនេះ ការប្រកួតប្រជែងសម្រាប់ពានរង្វាន់ខ្សែភាពតន្តឆ្នើមបំផុតរួមមាន៖ "Avatar: The way of water", "Top Gun: Maverick", "Elvis" និង "Everything everywhere at once"។ ខ្សែភាពយន្ត "Everything everywhere at once" ទទួលបានការតែងតាំងច្រើនបំផុតជាមួយនឹងការតែងតាំងចំនួន ១១ នៅក្នុងពានរង្វាន់ Oscar ឆ្នាំនេះ ក្នុងនោះគួរឲ្យកត់សម្គាល់គឺការតាំងតែងសម្រាប់រង្វាន់៖ ខ្សែភាពយន្តល្អបំផុត តួសម្តែងស្ត្រីឆ្នើមបំផុត៖ Michelle Yeoh តួសម្តែងប្រុសបន្ទាប់បន្សំឆ្នើមបំផុត៖ Ke Huy Quan និងតួសម្ដែងស្ត្រីបន្ទាប់បន្សំឆ្នើមបំផុត៖ Jamie Lee Curtis និង Stephanie Hsu។
ពានរង្វាន់ Oscar ឆ្នាំ ២០២៣ បានកត់ត្រាតារាសម្តែងអាស៊ីចំនួន ៤ នាក់ដែលត្រូវបានជ្រើសរើសសម្រាប់ការតែងតាំងក្នុងប្រភេទសំខាន់ៗ រួមមាន៖ Michelle Yeoh, Ke Huy Quan, Stephanie Hsu និង Hong Chau (តួសម្ដែងស្ត្រីបន្ទាប់បន្សំឆ្នើមបំផុត)។ លទ្ធផលនេះបានបង្កើតកំណត់ត្រាសម្រាប់ចំនួនតារាសម្តែងអាស៊ីដែលត្រូវបានតែងតាំងច្រើនបំផុតក្នុងរយៈពេលមួយឆ្នាំ ព្រមទាំងជារបត់សំខាន់សម្រាប់វត្តមានរបស់តារាសម្តែងអាស៊ីនៅពានរង្វាន់ Oscard និង Hollywood ផងដែរ៕