ពិធី​ប្រគល់ពានរង្វាន់ “សំឡេងវៀតណាម”​ ឆ្នាំ ២០២២

(VOVWORLD) - នាយប់ថ្ងៃទី ៦ ខែកញ្ញា នៅមជ្ឈមណ្ឌលវិទ្យុសំឡេងជាតិលេខ ៥៨ Quan Su ទីក្រុងហាណូយ បានប្រព្រឹត្តទៅ ពិធីប្រគល់ពានរង្វាន់ “សំឡេងវៀត ណាម” ឆ្នាំ ២០២២។
ពិធី​ប្រគល់ពានរង្វាន់ “សំឡេងវៀតណាម”​ ឆ្នាំ ២០២២ - ảnh 1អគ្គនាយក វិទ្យុសំឡេងវៀតណាម លោក Do Tien Sy ថ្លែងមតិក្នុងពិធីនេះ។ រូបថត៖ VOV

ឆ្នាំនេះគឺជាលើកទី ៦ ហើយដែលកម្មវិធីប្រគល់ពាន់រង្វាន់សំឡេងវៀតណាមត្រូវបានប្រារព្ធឡើង ក្នុងឱកាសរំលឹកខួបនៃការបង្កើតវិទ្យុសំឡេងវៀតណាម។ នេះគឺជាការលើកសរសើរ សំដៅបំផុសស្មារតីនៃការប្រលងប្រណាំង និងភាពច្នៃប្រឌិតក្នុងសកម្មភាពវិជ្ជាជីវៈ និងការងារជំនាញ  ហើយក៏ជាពិធីបុណ្យសម្រាប់កម្មាភិបាល  អ្នកសារព័ត៌មាន អ្នកបច្ចេកទេស សិល្បករ អ្នកផ្សាយសំឡេងសមាជិក និងបុគ្គលិកនៃវិទ្យុសំឡេងវៀតណាម។ អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក Do Tien Sy បានអះអាងថា ស្ថានភាពកាន់តែលំបាកនិងគ្រោះថ្នាក់ កាន់តែបង្ហាញពីឫទ្ធានុភាព និងទំនួលខុសត្រូវរបស់អ្នកសារព័ត៌មាននៃវិទ្យុសំឡេងវៀតណាម ។ នៅក្នុងដំណើរការ ផ្លាស់ប្តូរឌីជីថល វិទ្យុសំឡេងវៀតណាមត្រូវពង្រីកឧត្តមភាពរបស់ខ្លួន ហើយចាំបាច់ត្រូវមានការច្នៃប្រឌិតប្រកបដោយវិជ្ជាជីវៈឆ្នើមៗ ដូចជាបណ្តាញព័ត៌មានរហ័ស ទាន់ពេលវេលា និងមិនមានដែមគំណត់។ “ការផ្លាស់ប្តូរឌីជីថលមិនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកវិទ្យា និងរបៀបធ្វើការប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការផ្លាស់ប្តូរការត្រិះរិះ ចាប់ពីថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រង រហូតដល់ដំណាក់កាលនីមួយៗ នៃដំណើរការផលិត និងផ្សព្វផ្សាយផលិតផលសារព័ត៌មាន។ នេះគឺជាដំណោះស្រាយលោតផ្លោះ មានលក្ខណៈសម្រេច ចំពោះអត្ថិភាព និងការអភិវឌ្ឍរបស់ទីភ្នាក់ងារសារព័ត៌មាននិយាយរួម និងរបស់វិទ្យុសំលឡេងវៀតណាមនិយាយដោយឡែក ក្នុងសម័យកាលថ្មី។ ទន្ទឹមនឹងការអភិវឌ្ឍដ៏ខ្លាំងក្លានៃប្រព័ន្ធផ្សព្វផ្សាយសហសម័យ ពានរង្វាន់សំឡេងវៀតណាមឆ្នាំក្រោយ នឹងរកឃើញស្នាដៃព័ត៌មានប្រកបដោយគុណភាពពិសេស ទាំងខ្លឹមសារ និងឥទ្ធិពលដល់សង្គម។ ចាប់ពីឆ្នាំ ២០២៣ ពានរង្វាន់ “សំឡេងវៀតណាម” នឹងប្តូរឈ្មោះទៅជា “សំឡេងវៀតណាម – ផ្កាយខែកញ្ញា”។ ”

ក្រោយរយៈពេល ១ ឆ្នាំដាក់ឱ្យដំណើរការ និងវិនិច្ឆ័យ គណៈកម្មាធិការរៀបចំបានជ្រើសរើស ប្រគល់ពានរង្វាន់សំឡេងវៀតណាមនៅឆ្នាំ ២០២២ រួមមាន រង្វាន់ A ចំនួន៥ រង្វាន់ B ចំនួន៩ និងរង្វាន់ C ចំនួន ១១ ក្នុងវិញ្ញាសារវិនិច្ឆ័យចំនួន៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ