ពិធីប្រគល់ពានរង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាមឆ្នាំ២០១៥
(VOVworld)- ពិធីប្រគល់ពានរង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាម និង
ពានរង្វាន់ WIPO ឆ្នាំ២០១៦ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៦ឧសភានៅទីក្រុង ហា
ណូយ។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម
លោក Nguyen Thien Nhan បានចាត់ទុកថា ដោយរយៈពេល២០លើក រៀបចំការប្រ
គល់ពានរង្វាន់នេះគឺសុទ្ធតែអះអាងនូវការរួមចំណែកសកម្មរបស់ អ្នកវិទ្យាសាស្ត្រ
អ្នកគ្រប់គ្រងនានា សំដៅនាំចេញដំណោះស្រាយច្នៃប្រឌិត វិទ្យាសាស្ត្របច្ចេកវិទ្យា តាមនោះរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយ និរន្តភាព។ លោក Nguyen
Thien Nhan បានសង្កត់ធ្ងន់ថា វៀតណាមកំពុងរង ផលប៉ះពាល់អសកម្មដោយការ
បំរ៉ែបំរួលអាកាសធាតុ ដូច្នេះ ការអនុវត្តបច្ចេក វិទ្យាស្រោចទឹកសន្សំសំចៃ ផ្ទុកបំរុង
ទឹក បណ្តុះពូជសមស្រប និងផ្លាស់ប្តូរដំណើរការដាំដុះឲ្យសមស្របជាប្រការចាំបាច់
។តាមនោះ ពានរង្វាន់ឆ្នាំ២០១៦ខាងមុខ នឹងលើកទឹកចិត្តការបង្កើតដំណោះស្រាយ
ច្នៃប្រឌិតបច្ចេកវិទ្យាសមស្របទៅ នឹងការបំរ៉ែបំរួលអាកាសធាតុផងដែរ៕