ពិធីប្រគល់មេដាយឥស្សរិយយសរបស់បក្សនិងរដ្ឋប្រទេសឡាវជូនដល់សមូហភាពនិងបុគ្គលរបស់រដ្ឋសភាវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែមករា នៅវិមានរដ្ឋសភាវៀតណាមបានប្រព្រឹត្តទៅពិធីប្រគល់-ទទួលមេដាយនិងឥស្សរិយយសរបស់បក្សនិងរដ្ឋនៃប្រទេសឡាវជូនដល់ សមូហភាពនិងបុគ្គលរបស់រដ្ឋសភាវៀតណាម។
ពិធីប្រគល់មេដាយឥស្សរិយយសរបស់បក្សនិងរដ្ឋប្រទេសឡាវជូនដល់សមូហភាពនិងបុគ្គលរបស់រដ្ឋសភាវៀតណាម - ảnh 1 ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ quochoi.vn)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ពិធីប្រគល់មេដាយនិងឥស្សរិយយសថ្ងៃនេះគឺជាសកម្មភាពដែលមានអត្ថន័យសំខាន់ៗនៅថ្ងៃដំបូងនៃនិទាឃរដូវឆ្នាំថ្មី បន្ទាប់ពីសម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ ទើបតែបានប្រព្រឹត្តទៅដោយទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ ហើយបើកឱកាសថ្មីជាមួយទំនាក់ទំនងមិត្តភាពដ៏មហិមា ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សនិងរដ្ឋទាំងពីរ វៀតណាម - ឡាវ និង ឡាវ - វៀតណាមឲ្យកាន់តែស្អិតរមួតថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖

«រង្វាន់ដ៏ថ្លៃថ្នូដែលបក្សនិងរដ្ឋនៃប្រទេសទាំងពីរដែលបានប្រគល់ជូនពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពោលគឺមិនត្រឹមតែជាការទទួលស្គាល់របស់បក្សនិងប្រជាជននៃប្រទេសទាំងពីរ ចំពោះការរួមវិភាគទានយ៉ាងធំធេងរបស់សមូហភាពនិងបុគ្គលប៉ុណ្ណោះទេ ថែមទាំងបង្ហាញ់ឲ្យឃើញយ៉ាងរស់រវើកនិងជ្រាលជ្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏មហិមា ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សនិងរដ្ឋទាំងពីរ ក៏ដូចជារវាងប្រជាជនវៀតណាម- ឡាវ និងឡាវ - វៀតណាមផងដែរ»។

ទន្ទឹមនឹងនេះដែរ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ក៏បានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្នូរ ទាន់ពេលវេលានិងមានប្រសិទ្ធិភាពរបស់រដ្ឋសភា ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ក្រុងនានារបស់វៀតណាមជូនដល់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តនិងក្រុងរបស់ឡាវនាពេលកន្លងមក។ លោកស្រី Pany Yathotou បានជឿជាក់ថា សមិទ្ធិផលក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនឹងជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តអភិវឌ្ឍនិងពង្រឹងកិច្ចសហប្រតិបត្តិការនៃរដ្ឋសភាទាំងពីរ ដើម្បីភាពសម្បូររុងរឿងនិងសុភមង្គលរបស់ប្រជាជននៃប្រទេសរៀងៗខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ