ពិធីប្រគល់រង្វាន់ “ការជួបប្រាស្រ័យវប្បធម៌កីឡានិងទេសចរណ៍តំបន់ព្រំដែនវៀតណាម–ឡាវ ២០១២”

នារសៀលថ្ងៃទី ១៩ សីហា នៅខេត្ត Ha Tinh ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀត
ណាមគួបផ្សំជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ha Tinh បានរៀបចំពិធី ប្រគល់រង្វាន់ “ការជួបប្រាស្រ័យវប្បធម៌កីឡានិងទេសចរណ៍តំបន់ព្រំដែន វៀតណាម–ឡាវ ២០១២”។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ទី ១៩ សីហា នៅខេត្ត Ha Tinh ជាមួយបណ្ដា
សកម្មភាពវប្បធម៌កីឡាយ៉ាកម្មផុលផុស រវាងបណ្ដាខេត្តព្រំដែនដូចជា៖ ខេត្ត Nghe An
ខេត្ត Ha Tinh ខេត្ត Quang Binh (វៀតណាម) និង ខេត្ត Xiangkhouang ខេត្ត Bolikhamsai
ខេត្ត Khammoan (ឡាវ)។ សកម្មភាពប្រគួតកីឡាមានការចូលរួមរបស់កីឡាករចំនួន
១០០ នាក់។ គណៈចាត់តាំងបានប្រគល់ក្រមម៉េដៃយ៍ចំនួន ១៥ ជូនកីឡាកករនានា។ សកម្មភាពវប្បធម៌លេចធ្លោគឺការតាំងពិព័រណ៍រូបថត“អត្តសញ្ញាណវប្បធម៌វិសេស
វិសាលនៃបណ្ដាខេត្តព្រំដែនវៀតណាម–ឡាវ”។ ក្នុងឱកាសនេះ សិក្ខាសាលា “ទេសចរណ៍ជាមួយការអភិវឌ្ឍណ៍សេដ្ឋកិច្ចវប្បធម៌តំបន់ព្រំដែន វៀតណាម–ឡាវ” ត្រូវបានធ្វើឡើងដើម្បីស្វែងរកវិធានការជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅ ទីនេះតាម
ទិសចីរភាពនិងមានប្រសិទ្ធភាព។ កម្មវិធីជួបប្រាស្រ័យវប្បធម៌កីឡានិងទេសចរណ៍ តំបន់ព្រំដែនវៀតណាម–ឡាវ” នឹងត្រូវបានរៀបចំនៅបណ្ដាខេត្តដែលមានខ្សែព្រំ ដែនរួមជាមួយឡាវតទៅទៀត រួមមាន៖ ខេត្ត Dien Bien ខេត្ត Son La ខេត្ត Thanh Hoa
ខេត្ត Quang Tri ខេត្ត Thua Thien – Hue ខេត្ត Quang Nam និង ខេត្ត Kon Tum ។ ពិធីមិទកម្មវិធីជួបប្រាស្រ័យនឹង ប្រព្រឹត្តទៅនៅឡាវនាខែធ្នូឆឆ្នាំ ២០១២៕

ពិធីប្រគល់រង្វាន់ “ការជួបប្រាស្រ័យវប្បធម៌កីឡានិងទេសចរណ៍តំបន់ព្រំដែនវៀតណាម–ឡាវ ២០១២” - ảnh 1
ពិធី ប្រគល់រង្វាន់ “ការជួបប្រាស្រ័យវប្បធម៌កីឡានិងទេសចរណ៍តំបន់ព្រំដែនវៀតណាម–ឡាវ ២០១២”។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ