(VOV)_គំរោងឆ្នើមចំនួន១៩ ក្នុងចំណោមគមរោងចំនួន៨៩ ដែលបានចូលរួម
កម្មវិធីស្ដីពី ការផ្តើមគំនិតថ្មីក្នុងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយវៀតណាមឆ្នាំ
២០១៤ ( VACI 2014) ត្រូវបានប្រគល់រង្វាន់នារសៀលថ្ងៃទី ២០ឧសភា នៅរដ្ឋធានី
ហាណូយ។
|
ជំនួបពិភាក្សាស្ដីពីតួនាទីរបស់កម្មករក្នុងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ(http://baodientu.chinhphu.vn/) |
មុននោះ នាព្រឹកថ្ងៃនេះដែរ ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះដែរជំនួបពិភាក្សាស្ដីពី
តួនា ទីរបស់កម្មករក្នុងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវបានរៀបចំឡើង។ ដើម្បីលើកកំពស់តួនាទីរបស់ពលរដ្ឋក្នុងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយនា
ពេលខាងមុខនេះ បណ្ដាដំណាងបានស្នើប្រជាជនត្រូវការម្ចាស់ការលើកកំពស់ការ
យល់ដឹង ចំពោះការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ម្ចាស់ការអនុវត្តបណ្ដាសិទ្ធិ ប្រជាធិបតេយ្យនៅមូលដ្ឋាន។ រីឯ ស្ថាប័នរដ្ឋ ត្រូវជំរុញខ្លាំងការងារអប់រំ ឃោសនា ផ្សព្វផ្សាយច្បាប់ទៅដល់ប្រជាជនគ្រប់រូប មានយន្តការលើកសរសើរបណ្ដាគំរូក្នុង
ការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ…ល៕