ពិធីប្រគល់រង្វាន់ដល់ការការប្រឡងស្វែងយល់អំពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញនៅឥណ្ឌូនេស៊ីនិងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក Sukarno នៅវៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី ២៣ ខែធ្នូ នៅឯមជ្ឈមណ្ឌលផ្សាយសំលេងជាតិ - ទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីប្រគល់រង្វាន់នៃការប្រឡងស្វែងយល់អំពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញនៅឥណ្ឌូនេស៊ីនិងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក Sukarno នៅវៀតណាម។ ពិធីនេះត្រូវបានរៀបចំឡើងដោយវិទ្យុ    សម្លេងវៀតណាម សហកាជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម។
ពិធីប្រគល់រង្វាន់ដល់ការការប្រឡងស្វែងយល់អំពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញនៅឥណ្ឌូនេស៊ីនិងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក Sukarno នៅវៀតណាម - ảnh 1លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសវៀតណាម និងលោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមអញ្ជើញប្រគល់រង្វាន់លេខ ១ ទៅដល់ លោក Phi Ba Khoat (រូបថត៖ vov.vn) 

ថ្លែងមតិនៅក្នុងពិធីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky បានលើកច្បាស់ថា កាលពី ៦០ ឆ្នាំមុន ពោលគឺនាថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ១៩៥៩ លោកប្រធានហូជីមិញ បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅប្រទេសឥណ្ឌូនេស៊ី។ ក្រោយមក ៣ ខែ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Sukarno ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមវិញដែរ ។ ដំណើរទស្សនកិច្ចទាំងពីរនេះបានចាក់គ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគីហើយត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរបានពូនជ្រុំរហូតមកដល់សព្វថ្ងៃនេះ។ នាឆ្នាំ ២០១៩ វិទ្យុសម្លេងវៀតណាមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមបានបំផុស ការប្រឡងចំនួន ២ ស្តីពីការសរសេរអត្ថបទក្រោមប្រធាបទ “ការស្វែងយល់អំពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធាន ហូជីមិញនៅឥណ្ឌូណេស៊ីនិងប្រធានាធិបតីឥណ្ឌនេស៊ីលោក Sukarno នៅវៀតណាម” ។ សកម្មភាពនេះមានគោលបំណងឆ្ពោះទៅអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃទិវា បង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌូនេស៊ីនាឆ្នាំ ២០២០។ អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky បានមានប្រសាសន៍៖

“ ក្រោយរយៈពេល ២ ខែនៃការចាប់ផ្តើមការប្រឡង វិទ្យុសម្លេងវៀតណាមទទួលបានការគាំទ្រពីបេក្ខជនជាច្រើនកុះករនៅទូទាំងប្រទេស។ មានអត្ថបទសរសេរ ជាច្រើនត្រូវបានអនុវត្តយ៉ាងល្អិតល្អន់ជាមួយនឹងអក្សរសរសេរដោយដៃយ៉ាង ផ្ចិតផ្ចង់ភ្ជាប់ជាមួយរូបភាពឧទាហរណ៍ និងខ្លឹមសារច្រើនសម្បូរបែប។ ប្រការនេះបានសរឲ្យឃើញថាបេក្ខជនបានចំណាយពេលវេលានិងការខិតខំប្រឹងប្រែងជាច្រើនសម្រាប់អត្ថបទប្រឡងនេះផងដែរ។ តាមរយៈការប្រឡងនេះអ្នកនិពន្ធក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាលើកសរសើរចំណងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសសរសើរចំពោះទំនាក់ទំនងមិត្តភាពពិសេសរវាងលោកប្រធានហូជីមិញ និងប្រធានាធិបតីឥណ្ឌនេស៊ី Sukarno ផងដែរ ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ