ពិធីប្រគល់រង្វាន់ទ្រឹស្តី រិះគន់អក្សរសាស្ត្រនិងសិល្បៈឆ្នើមចំនួន ១៥ ស្នាដៃ ឆ្នាំ ២០១៩
(VOVWORLD) - នាយប់ថ្ងៃទី ១២ ខែសីហា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីប្រគល់រង្វាន់របស់លេខាធិការដ្ឋានមជ្ឈឹមបក្ស សម្រាប់ស្នាដៃទ្រឹស្តី រិះគន់អក្សរសាស្ត្រ សិល្បៈចំនួន ១៥ អនុវត្តន៍ដោយក្រុមប្រឹក្សាទ្រឹស្តី រិះគន់អក្សរសាស្ត្រនិងសិល្បៈមជ្ឈឹម។
ទិដ្ឋភាពនៃពិធីប្រគល់រង្វាន់សម្រាប់ស្នាដៃទ្រឹស្តី រិះគន់អក្សរសាស្ត្រ សិល្បៈ |
ស្នាដៃចំនួន ១៥ ស្ថិតក្នុងវិស័យដូចជា អក្សរសាស្ត្រ សិល្បៈ ល្ខោន ភាពយន្ត ជាដើម សុទ្ធតែបានបដិសេធទស្សនៈខុសឆ្គង់ នៅក្នុងអក្សរសិល្ប៍និងសិល្បៈ។ ថ្លែងនៅក្នុងពិធីនេះ លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាមនិងជាប្រធានក្រុមប្រឹក្សាទ្រឹស្តី រិះគន់អក្សរសាស្ត្រនិងសិល្បៈមជ្ឈឹម បានសង្កត់ធ្ងន់ថា៖ “ក្រុមប្រឹក្សាទ្រឹស្តី រិះគន់អក្សរសាស្ត្រនិងសិល្បៈមជ្ឈឹម សង្ឃឹមថា ក្នុងរយៈពេលខាងមុខនេះ សមាគមអក្សរសាស្ត្រ សិល្បៈនៅថ្នាក់មជ្ឈឹម និងមូលដ្ឋាន រួមទាំងអ្នកនិពន្ធ សិល្បៈករ និងអ្នកបំពេញការងារទ្រឹស្តី រិះគន់អក្សរសាស្ត្រ សិល្បៈក៏ដូចជាសាធារណជន គួរតែមានការចាប់អារម្មណ៍ជាងទៀត ចូលរួមយ៉ាងសកម្ម ដើម្បីធ្វើឲ្យ រង្វាន់នេះកាន់តែមានលក្ខណៈជាក់ស្តែងនិងមានអត្ថន័យធំជាង។ ក្រុមប្រឹក្សាទ្រឹស្តី រិះគន់អក្សរសាស្ត្រនិងសិល្បៈមជ្ឈឹម និងគណៈកម្មាធិការដឹកនាំនឹងបន្តធ្វើការផ្លាស់ប្តូរថ្មី បំពេញបន្ថែមនិងធ្វើឱ្យល្អឥតខ្ចោះនូវបទប្បញ្ញត្តិ ដើម្បីឱ្យការពិចារណាលើពានរង្វាន់មានលក្ខណៈវិទ្យាសាស្ត្រ និងលើកទឹកចិត្តដល់ការជ្រើសរើសស្នាដៃដែលមានគុណភាពខ្ពស់ជាងនេះទៅទៀត”៕