ពិធីប្រណាំងទូកនៅស្រុកកោះត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅទូទាំងប្រទេស
(VOVWORLD) - ថ្ងៃទី ២២ ខែ មីនា ជាលើដំបូង ពិធីបុណ្យប្រណាំងទូករវាងស្រុកកោះទូទាំងប្រទេសបានប្រព្រឹត្តទៅនៅស្រុកកោះ Co To ខេត្ត Quang Ninh។ នេះជាសកម្មភាពក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់ក្នុងការប្រារព្ធខួបលើកទី៣០នៃការបង្កើតស្រុកកោះ Co To (១៩៩៤-២០២៤)។
ក្រុមប្រណាំងរីករាយចំពោះពិធីបុណ្យប្រណាំងទូករវាងបណ្តាស្រុកកោះ (រូបថត៖ TTXVN) |
លោក Do Huy Thong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Co To បានឲ្យដឹងថា ជាលើកដំបូងពិធីបុណ្យប្រណាំងទូករវាងស្រុកកោះនៅ Co To ត្រូវបានប្រារព្ធឡើងមិនត្រឹមតែជាការប្រកួតកីឡារវាងស្រុកកោះប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈពិធីបុណ្យនេះ លក្ខណៈវប្បធម៌ប្រពៃណីត្រូវបានបង្កើតឡើងវិញ ដែលបង្ហាញពីស្មារតីនៃសាមគ្គីភាពរួម និងការគាំទ្រគ្នាទៅវិញទៅមកក្នុងចំណោមស្រុកកោះ និងទីក្រុងទូទាំងប្រទេស។ នេះត្រូវបានចាត់ទុកថាជាលក្ខណៈវប្បធម៌ខាងវិញ្ញាណ ជាផ្នែកមួយមិនអាចខ្វះបានរបស់ពលរដ្ឋកោះវៀតណាម។
“ជាលើកដំបូងដែលស្រុកកោះនៅទូទាំងប្រទេសបានចូលរួមជាមួយគ្នា។ តាមរយៈការប្រណាំងទូកនេះ បង្ហាញឱ្យឃើញពីការផ្សារភ្ជាប់គ្នារវាងស្រុក កោះ លើកកំពស់ភាពខ្លាំង រួមគ្នាអភិវឌ្ឍទេសចរណ៍ ការពារបរិស្ថាន ផ្សព្វផ្សាយប្រជានេសាទឱ្យនេសាទរួមគ្នា តាមបទប្បញ្ញត្តិរបស់ IUU...។ នេះក៏ជាឱកាសមួយសម្រាប់កោះ Co To ដើម្បីស្វែងយល់ពីបទពិសោធន៍ក្នុងការអភិវឌ្ឍភស្តុភារជលផលនៅតំបន់ភាគខាងត្បូង។ អ្វីដែលសំខាន់បំផុតនោះគឺការរួបរួមគ្នារវាងស្រុកកោះទូទាំងប្រទេស ដែលសុទ្ធសឹងជាស្រុកកោះមានទីតាំងភូមិសាស្ត្រសំខាន់ៗ”។
តាមរយៈការប្រកួត ក្រុម Van Don (Quang Ninh) ទទួលបានជ័យលាភីលេខមួយយ៉ាងល្អឥតខ្ចោះ (រូបថត៖ Vu Mien/VOV) |
លទ្ធផលចុងក្រោយ៖ ក្រុម Van Don ទទួលបានជ័យលាភីលេខមួយ; ក្រុម Bach Long Vi ទទួលបានរង្វាន់ទីពីរ; ក្រុម Ly Son និង Phu Quy ជាប់ចំណាត់ថ្នាក់លេខ៣; Co To និង Con Dao ទទួលបានរង្វាន់លើកទឹកចិត្ត៕