ពិធីប្រារព្ធខួបលើក ៦០ ឆ្នាំ ដែលលោកប្រធានហូជីមិញអញ្ជើញទស្សនាភាគពាយ័ព្យ

(VOVWORLD) -  មុននេះ ៦០ ឆ្នាំ ពោលគឺនាថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៩  នាឱកាសខួបអនុស្សាវរីយ៍ទី ៥ នៃជ័យជន្នះ Dien Bien Phu និងលើកទី៤នៃការបង្កើតតំបន់ស្វយ័ត Thai -  Meo លោកប្រធានហូជីមិញនិងក្រុមការងារមជ្ឈិមបានទៅទស្សនា និងជួបសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជននិងជនរួមជាតិបណ្តាជនជាតិនៅ ភាគពាយ័ព្យ នៃស្រុក Thuan Chau រដ្ឋធានីស្វយ័ត Thai -  Meo កាលនោះ ផងដែរ។

ពិធីប្រារព្ធខួបលើក ៦០ ឆ្នាំ ដែលលោកប្រធានហូជីមិញអញ្ជើញទស្សនាភាគពាយ័ព្យ - ảnh 1ការសម្តែងសិល្បៈក្នុងពិធី 

នាយប់ថ្ងៃទី ៧ ខែឧសភានៅទីក្រុង Son La ខេត្ត Son La បានប្រព្រឹត្តទៅពិធីរំលឹក ខួបលើកទី ៦០ នៃទិវាលោកប្រធានហូជីមិញនិងក្រុមការងារជ្ឈិមបានអញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជននិងជនរួមជាតិនៃបណ្តាជនជាតិនៅភាគពាយព្យនៅខេត្ត Son La ព្រមទាំងប្រារព្ធពិធីសម្ពោធរូបចម្លាក់លោកប្រធានហូជីមិញជាមួយជនរួមជាតិនៃបណ្តាជនជាតិភាគពាយព្យ។

រយៈពេល ៦០ ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែរូបភាពដ៏សាមញ្ញនិងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ របស់លោកប្រធានហូជីមិញក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនៅតំបន់ស្វយ័ត Thai – Meo ក្នុងឆ្នាំ ១៩៥៩នោះ នៅតែដិតជាប់ក្នុងអារម្មណ៍របស់កម្មាភិបាលនិងប្រជាជនបណ្តាជនជាតិនៅខេត្ត Son La និយាយដោយឡែក និងតំបន់ពាយព្យនិយាយរួម។  អនុវត្តន៍តាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ កម្មាភិបាល បក្ខជន និងប្រជាជនបណ្តាជនជាតិនៅខេត្ត Son La និងភូមិភាគពាយ័ព្យ បាននាំគ្នា ពង្រីកសាមគ្គីភាព ស្មារតីពឹងផ្អែកលើខ្លួនឯង ស្វ័យភាព  និង រីកលូតលាស់ក្នុងគ្រប់ទិដ្ឋភាពទាំងអស់។

ក្នុងឱកាសនេះដែរ ស្រុក Thuan Chau បានរៀបចំពិធី ដាក់ផ្លាកសញ្ញានូវមណ្ឌលអនុស្សាវរីយ៍ប្រធានហូជីមិញដែលស្ថិតនៅក្នុងមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រ អនុស្សា វរីយ៍ Ky dai Thuan Chau ដែលជាកន្លែង លោកប្រធានហូជីមិញបានជួបសំណេះ សំណាលជាមួយកម្មាភិបាល យុទ្ធជននិងជនរួមជាតិបណ្តាជនជាតិភាគពាយព្យនៃខេត្ត Son La។ ទីតាំងនេះបានក្លាយទៅជាបេតិកភណ្ឌប្រវត្តិសាស្ត្រនិងត្រូវបានរៀបចំចំណាត់ថ្នាក់បេតិកភណ្ឌជាតិកាលពីឆ្នាំ១៩៩៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ