(VOV)-នៅខាងក្រៅសន្និសីទទំនាក់ទំនងសហប្រតិបត្តិការរដ្ឋសភាវៀតណាម-ឡាវ
ដែលរៀនចំនៅខែត្រ Son La ព្រឹកថ្ងៃទី២៤មេសា បានប្រព្រិត្តទៅពិធីផ្តល់ប័ណ្ណ
ទទួលស្គាល់មណ្ឌលកេរ្តិ៍តំណែលប្រវត្តិសាស្រ្តជាតិ នឹងបើកការដ្ឋានកសាងមណ្ឌល
កេរ្តិ៍តំណែលបដិវត្តន៏វៀតណាម-ឡាវនៅភូមិ Lao Kho ឃុំ Phieng Khoai ស្រុក Yen
Chau ខែត្រ Son La ។កេរ្តិ៍តំណែល ជាតំបន់ដីប្រវត្តិសាស្រ្ត១ដែលកត់ត្រាស្លាកស្នាម
ដ៏ជ្រាលជ្រៅអំពីដំណាក់កាលសកម្មភាពបដិវត្តន៏របស់អគ្គលេខាបក្សប្រជាជនបដិវត្ត
ន៏ឡាវ Kaysone Phomvihane នឹងក្រុមស្មគ្គចិត្តឡាវនៅ Yen Chau ខែត្រ Son La (វៀតណាម)ដំណាក់កាលពីឆ្នាំ១៩៤៨ដល់ឆ្នាំ១៩៥០។ដោយមានការជួយឧបត្ថម្ភ
របស់ប្រជាជនក្នុងភូមិពិសេសគឺគ្រួសារលោកតា Trang Lao Kho សកម្មភាពរបស់
អគ្គមគ្គទេស Kaysone Phomvihane ក៏ដូចជាមូលដ្ឋានបដិវត្តន៏ឡាវនៅវៀតណាមត្រូវ
បានការពារសុវត្ថិភាព ជាបុព្វបទសំរាប់ជ័យជំនះរបស់បដិវត្តន៏ឡាវក្រោយៗនេះ
កេរ្តិ៍តំណែលត្រូវបានក្លាយទៅជាបេតិកភ័ណ្ឌជាតិមានតំលៃខាងប្រវត្តិសាស្រ្ត ដោយ
ផ្សាខ្ជាប់ជាមួយតំលៃវប្បធម៏ប្រពៃណីនឹងប្រពៃណីសាមគ្គិភាពមិត្តភាពជាពិសេសរវាង
ប្រជាជាតិទាំង២វៀតណាម-ឡាវ។ថ្លែងមតិនៅក្នុងពិធី ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hungបានសង្កត់ធ្ងន់ថា៖
បណ្តាស្ថាប័ន្ធទាក់ទិននានាបានសកម្មរួមផ្សំត្រៀមរៀបចំលក្ខ័ណចាំបាច់ដើម្បី
កេរ្តិ៍តំណែលត្រូវបានទទួលស្គាល់ចំឧ៍កាសប្រទេសទាំង២ រំលឹកខូបលើកទី ៥០ ទិវា
បង្កើតទំនាក់ទំនងការទូត លើកទី ៣០នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនឹង
កិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ។ក្នុងឧ៍កាសដ៏ឧឡារឹកនេះសូមប្រសិទ្ធពរឲ្យ
ចំណងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសវៀតណាម-ឡាវឲ្យកាន់តែស្រស់
បំព្រងរឹងមាំស្ថិតស្ថេរជារៀងដរាប៕
|
Image: Internet |