ពិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង

(VOVWORLD) - សិក្ខាសាលានេះជាឱកាសមួយដ៏ល្អសំរាប់វៀតណាមដើម្បីផ្សព្វផ្សាយផលិតផល ផ្នែកទេសចរណ៍ និងកន្លែងទេសចរណ៍ដែលគួរឲ្យទាក់ទាញក៏ដូចជាឱកាស ធ្វើការ វិនិយោគរបស់វិស័យទេសចរណ៍វៀតណាមទៅកាន់សហគ្រាស ទីភ្នាក់ងារ សារ ព័ត៌មានរបស់ទីក្រុង Gwangju ផងដែរ ។
ពិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង - ảnh 1 ពិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅទីក្រុង Gwangju ប្រទេសកូរ៉េខាងត្បូង

ក្រៅពីនោះសិក្ខាសាលា នេះក៏មានការថ្លែងសុន្ទរកថារបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងលោក Ly Xuong Can ស្តីពីទេសចរណ៍វៀតណាម ព្រមទាំងមានការថ្លែង បទអន្តរគមន៍របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ដែលផ្សព្វផ្សាយអំពី ជើងហោះហើរដែលតភ្ចាប់រវាងប្រទេសទាំងពីរផងដែរ។ ក្នុងថ្ងៃដដែលនោះ នាយកនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិក្រសួងវប្បធម៌កីឡានិងទេសចរណ៍ វៀតណាម Nguyen Trung Khanh ក៏បានអញ្ជើញជួបសំដែង ការគួរសមជា មួយប្រធានក្រុមប្រឹក្សាទីក្រុង Gwangju លោក Kim Dong-Chan ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ