ពិធីពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្រ្តីការបរទេសវៀតណាម - ថៃលើកទី ៧

(VOVWORLD) - នាថ្ងៃទី ២០ ខែមករា ពិធីពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្រ្តីការបរទេសរវាងវៀតណាមនិងថៃលើកទី ៧ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយក្រោមការសហអិធិបតីភាពរបស់អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung  និងលេខាអចិន្ត្រៃយ៍ការបរទេសថៃលោកស្រី Busaya Mathelin ។
ពិធីពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្រ្តីការបរទេសវៀតណាម - ថៃលើកទី ៧ - ảnh 1 ពិធីពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម - ថៃលើកទី ៧ (រូបថត៖ TTXVN)

ក្នុងពិធីនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់នាពេលខាងមុខនេះ ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម  វិនិយោគ ការដឹកជញ្ជូន ទេសចរណ៍និងពលកម្មជាដើម។ ទន្ទឹមនឹងនេះលោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវបង្កើនចំណងសាមគ្គីភាពនិងជំរុញការអនុវត្តសហគមន៍អាស៊ានប្រកបដោយជោគជ័យ។ ក្នុងនាមជាសមាជិកនៃយន្តការអនុតំបន់ទន្លេមេគង្គ វៀតណាមគប្បីបង្កើនការសម្របសម្រួលគ្នា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយបណ្តាប្រទេសសមាជិកនិងដៃគូពាក់ព័ន្ធដទៃទៀត ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែជាក់ស្តែងនៅក្នុងអនុតំបន់នេះ។ លោកក៏បានបន្តស្នើឲ្យភាគីថៃគាំទ្រយ៉ាងសកម្មដល់ប្រទេសវៀតណាមដើម្បីបំពេញឲ្យបានល្អនូវតួនាទីជាប្រធាន អាស៊ាន ឆ្នាំ ២០២០ និង សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងបញ្ហាសន្តិសុខក្នុងតំបន់ ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ