ពិធីពានរង្វាន់ហ្វូតសាល (Futsal) HDBank ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៩
(VOVWORLD) - ពានរង្វាន់ហ្វូតសាល HDBank ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៩ ត្រូវបានបើកនាថ្ងៃទី ២១ ខែតុលានៅទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍ហ្វូតសាលអាស៊ីអាគ្នេយ៍ជើងឯកឆ្នាំ ២០១៩ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែតុលាដែលរៀបចំឡើងដោយវិទ្យុសំឡេងវៀតណាមនិងសហព័ន្ធបាល់ទាត់វៀតណាម។
ក្រុមបាល់ទាត់ហ្វូតសាល (Futsal) វៀតណាម (vov.vn) |
ចូលរួមការប្រកួតឆ្នាំនេះ មាន ៨ ក្រុមហើយចែកជា ២ ពូល។ ពូល A រួមមានក្រុមជម្រើសមកពីប្រទេសថៃ មីយ៉ាន់ម៉ា ទីម័រខាងកើត និងកម្ពុជា។ ពូល B រួមមានវៀតណាមម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងអូស្ត្រាលី។ ក្រុមប្រកួតក្នុងពូលនិមួយៗវគ្គជម្រុះដោយជ្រើសរើសយកក្រុមពីរមានស្នាដៃខ្ពស់បំផុតក្នុងពូលនីមួយៗរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមចំនួន ២ ដែលយកឈ្នះក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ នឹងឈានដល់ការដណ្តើមជើងឯក រីឯក្រុម២ដែលចាញ់ នឹងប្រកួតដណ្តើមថ្នាក់លេខ ៣ ផងដែរ៕