ពិធីមីទ្ទីងជាតិជួយជ្រោមជ្រែងទិវាគង្គាពិភពលោក

ពិធីមីទ្ទីងជាតិជួយជ្រោមជ្រែងទិវាគង្គាពិភពលោក - ảnh 1
ពិធីមីទ្ទីងជាតិជួយជ្រោមជ្រែងទិវាគង្គាពិភពលោក (baolaichau.vn)

        Vovworld-ជាមួយប្រធានបទ “ទឹកនិងថាមពល” ពិធីមីទ្ទីងបានប្រព្រឹត្តទៅ​
នា​ព្រឹកថ្ងៃទី២១មិនា នៅទីក្រុង Lai Chau ខេត្ត Lai Chau ភាគខាងជើងវៀត​ណាម។ ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់កម្មាភិបាលបុគ្គលិក កំលាំងប្រដាប់
អាវុធ​សិស្សានុស្សិស​និង​ប្រជាជនទីក្រុង Lai Chau។

        ថ្លែងមតិនៅពិធីមីទ្ទីង ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai បានស្នើរដំបន់នានាត្រូវបង្កើនការងារអភិរក្សន៍និងអភិវឌ្ឍន៍ព្រៃឈើ ការពារ​បរិស្ថាន ការពារប្រភពទឹកនិងធានាសន្តិសុខថាមពលជាតិ។ ឧបនាយករដ្ឋមន្ត្រី​បានសង្កត់
ធ្ងន់ថា៖

        “សមូហភាពនិងជនរួមជាតិទូទាំងប្រទេសចូរពង្រីកការផ្ដួចផ្ដើមគំនិតសំដៅ
គ្រប់គ្រងអាជីវកម្មនិងប្រើប្រាស់ទឹកនិងថាមពលដោយសន្សំសំចៃនិងប្រសិទ្ធភាព។ រួមគ្នាសហប្រតិបត្តិការដើម្បីកាត់បន្ថយហានិភ័យគ្រោះធម្មជាតិ បំពុល​បរិស្ថាន រួមចំណែកទៅក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្រនាំមកសមភាពសង្គម​និងអភិវឌ្ឍន៍
សេដ្ឋកិច្ច៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ