ពិធីមីទ្ទីងជួយជ្រោមជ្រែងសប្ដាហ៍បង្ការប្រឆាំងស៊ាំថ្នាំ

ពិធីមីទ្ទីងជួយជ្រោមជ្រែងសប្ដាហ៍បង្ការប្រឆាំងស៊ាំថ្នាំ - ảnh 1
ពិធីមីទ្ទីងជួយជ្រោមជ្រែងសប្ដាហ៍បង្ការប្រឆាំងស៊ាំថ្នាំ (VNP)


        Vovworld-នាព្រឹកថ្ងៃទី២១វិច្ឆិកា នៅវិមានវប្បធម៍មិត្តភាពក្រុងហាណូយ ជា
​លើកដំបូងហើយដែលក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកប្រចាំ
នៅ​វៀតណាមបានរៀបចំពិធីមីទ្ទីងជួយជ្រោមជ្រែងសប្ដាហ៍បង្ការប្រឆាំងការស៊ាំថ្នាំ
នៅវៀតណាមចាប់ពីថ្ងៃទិ១៦ដល់២២វិច្ឆិកា។ ចូលរួមពិធីមីទ្ទីងនេះមានដំណាង​ជាង​
៧០០នាក់នៃបណ្ដាក្រសួងស្ថាប័នមជ្ឈឹមរដ្ឋអំណាចដំបន់និងអង្គការ​អន្តរជាតិ។ ថ្លែង
មតិនៅពិធីមីទ្ទីងនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម​លោក​ស្រី Nguyen Thi
Kim Tien បានឲ្យដឹងថា៖

        “ចំពោះកម្មាភិបាលសុខាភិបាលការគឺត្រូវតែអនុវត្តម៉ឹងម៉ាត់បទបញ្ញត្តិរាយឈ្មោះ
​ឱសថ​រាយឈ្មោះឱសថតាមការព្យាបាល។ ចំពោះប្រជាជនគឺត្រឹមតែបានប្រើ​ប្រាស់​ថ្នាំ
អង់ទីបីយូទិកតាមវេជ្ជបញ្ជីតែប៉ុណ្ណោះ។​អ្នក​លក់ឱសថត្រឹមតែលក់ឱសថសំរាប់អ្នកជំងឺ
តាមវេជ្ជបញ្ជីពីវេជ្ជបណ្ឌិតតែប៉ុណ្ណោះ។ ច្បាប់ឱសថវិសោធនកម្មបន្តកំណត់ម៉ឹងម៉ាត់និង
មាន​វិធានការសកម្មដើម្បីឈានទៅត្រួតពិនិត្យការលក់ឱសថតាមលិខិតរាយឈ្មោះ​
ឱសថនៅហាងលក់ឱសថ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ