ពិធីមិទ្ទីងនិងដង្ហែរក្បួនឆ្លើយតបទៅនឹងសប្តាហ៍ជាតិ នៃការបង្ការ ទប់ទល់គ្រោះមហន្តរាយធម្មជាតិ
(VOVWORLD) - នាថ្ងៃទី ២២ ឧសភា នៅទីលានទីក្រុង Dien Bien Phu ខេត្ត Dien Bien បានប្រព្រឹត្តទៅព្រឹត្តិការណ៍ “មិទ្ទីង និងដង្ហែរក្បួនឆ្លើយតបនឹងសប្តាហ៍ជាតិបង្ការ និងទប់ទល់គ្រោះមហន្តរាយធម្មជាតិ (១៥-២២ ឧសភា)”។
អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Dien Bien លោក Hoang Van Vien ថ្លែងមតិក្នុងពិធីមិទ្ទីង (រូបថត៖ daibieunhandan.vn) |
សកម្មភាពនេះដោយខេត្ត Dien Bien សហការជាមួយអង្គការ World Vision International ប្រចាំនៅវៀតណាម និងសម្ព័ន្ធជួយសង្គ្រោះអាល្លឺម៉ង់ (ADH) អនុវត្តន៍ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងសមត្ថភាពឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិរបស់សហគមន៍នៅមូលដ្ឋាន។ សកម្មភាពឆ្នាំនេះផ្តោតលើប្រធានបទនៃសប្តាហ៍ជាតិសម្រាប់ការបង្ការ និងទប់ទល់គ្រោះមហន្តរាយធម្មជាតិ៖ "ធ្វើសកម្មភាពទាន់ពេល - ម្ចាស់ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ" ដោយគណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ទល់គ្រោះមហន្តរាយធម្មជាតិបំផុសឡើង។ Dien Bien ជាខេត្តមួយក្នុងចំណោមខេត្តដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិយ៉ាងខ្លាំង ក្រោមរូបភាពជាច្រើនដូចជា៖ ផ្គរ រន្ទះ ខ្យល់ព្យុះ ភ្លៀងធ្លាក់ ទឹកជំនន់ បាក់ដី - ត្រជាក់ខ្លាំងដែលបង្កគ្រោះថ្នាក់ គ្រោះរាំងស្ងួត រញ្ជួយដី... ជាដើម៕