ពិធីមិទ្ទីងរំលឹកអនុស្សាវរីយ៌លើកទី១០០ទិវាកំណើតអតីតប្រធានក្រុម ប្រឹក្សារដ្ឋវៀតណាម

ពិធីមិទ្ទីងរំលឹកអនុស្សាវរីយ៌លើកទី១០០ទិវាកំណើតអតីតប្រធានក្រុម ប្រឹក្សារដ្ឋវៀតណាម  - ảnh 1
ពិធីមិទ្ទីងរំលឹកអនុស្សាវរីយ៌លើកទី១០០ទិវាកំណើតអតីតប្រធានក្រុម ប្រឹក្សារដ្ឋវៀតណាម Vo Chi Cong


       VOV-នាព្រឹកថ្ងៃទី ៦សីហា នៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត Quang Nam​
គណៈ​កម្មាធិការ​មជ្ឈឹមបក្ស រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹម
រណសរ្សិមាតុ​ភូមិ​វៀតណាម និងខេត្ត​Quang NgaI បានរៀបចំពិធីមិទ្ទីង ដ៏
មហោឡារឹត រំលឹក​ខួបលើកទី១០០ ទិវាទិវាកំណើតអតីតប្រធានក្រុម
ប្រឹក្សារដ្ឋវៀតណាម Vo Chi Cong។ ចូលរួមក្នុងពីធី មានប្រធានរដ្ឋវៀត​
ណាម Truong Tan Sang អតីតប្រធាន​រដ្ឋ Tran Duc Luong និងថ្នាក់ដឹកនាំជា
ច្រើនរូបទៀត។ នៅក្នុងពិធី ប្រធានរដ្ឋ Truong Tan Sang បានរំលឹក ឡើង វិញដំណើរការធ្វើសកម្មភាពបដិវត្តន៌និង​ការ​​រួម​វិភាគទានដ៏ធំធេង របស់
អតីតប្រធាន Vo Chi Cong ចំពោះបុព្វហេតុ​បដិវត្តន៌របស់បក្ស រដ្ឋ វៀតណាម
និងស្រុកកំណើត Quang Nam Da Nang។ ជីវិត និងបុព្វហេតុ របស់អតីត
ប្រធាន Vo Chi Cong ផ្សារភ្ជាប់ជាមួយដំណើរការ​​ប្រវត្តិសាស្រ្ត និងរាល់ជ័យ ជំនះដ៏បហិមារបស់ប្រទេសជាតិ និងប្រជាជនវៀត​ណាម។ ប្រធានរដ្ឋ Truong
Tan Sang មានប្រសាសន៌ថា៖

        “ជាមួយស្មារតីទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់ចំពោះមុខបក្សនិងប្រជាជន ក្នុង
គ្រប់​ថានៈ សមមិត្តជានិច្ចកាលគិតទុកអំពីផ្លូវឈានឡើងរបស់បដិវត្តន៍ ស្វែង
រកផ្លាស់ប្តូរថ្មីត្រិះរិះសេដ្ឋកិច្ច ពិសេសគឺក្នុងវិស័យកសិកម្ម។ សមមិត្តជានិច្ច
កាល ផ្ទៀងស្ដាប់មតិយោបល់របស់ប្រជាជនសមមិត្តដែលបាននាំចេញបណ្ដា
មតិសំខាន់រួមចំណែកទៅក្នុងការចាប់បដិសន្ធិនៃសារាចរណ៍លេខ១០០។ នេះ
ជាការបោះជំហានក្នុង​វិស័យ​កសិកម្មនិយាយដោយឡែកនិងបុព្វហេតុផ្លាស់
ប្តូរថ្មីនិយាយរួម ក្នុងនោះសញ្ញា​សម្គាល់​របស់សមមិត្ត Vo Chi Cong គឺធំធេង
ណាស់។”

ពិធីមិទ្ទីងរំលឹកអនុស្សាវរីយ៌លើកទី១០០ទិវាកំណើតអតីតប្រធានក្រុម ប្រឹក្សារដ្ឋវៀតណាម  - ảnh 2
នៅក្នុងពិធី ប្រធានរដ្ឋ Truong Tan Sang បានរំលឹក ឡើង វិញដំណើរការធ្វើសកម្មភាពបដិវត្តន៌និង​ការ​​រួម​វិភាគទានដ៏ធំធេង របស់ អតីតប្រធាន Vo Chi Cong ចំពោះបុព្វហេតុ​បដិវត្តន៌របស់បក្ស រដ្ឋ វៀតណាម និងស្រុកកំណើត Quang Nam Da Nang។

        ជាមួយរាល់គុណបំណាចការរួមចំណែកដ៏ធំធេងចំពោះបុព្វហេតុបដិវត្តន៍​របស់បក្សនិងប្រជាជាតិ ប្រធាន Vo Chi Cong ត្រូវបានបក្សនិងរដ្ឋ​ប្រគល់​គ្រឿង ឥស្សារិយយសផ្កាយមាស អាំងស៊ីន៧០ឆ្នាំជាសមាជិកបក្សនិងគ្រឿង​ឥស្សារិយយសមេដាយដ៏ថ្លៃថ្នូជាច្រើនទៀត។ ប្រធានរដ្ឋ Truong Tan Sang បាន
សង្កត់ធ្ងន់ថា៖

        “ជាសិស្សឆ្នើមមួយរូបក្នុងចំណោមបណ្ដាសិស្សឆ្នើមរបស់លោកប្រធាន
ហូជីមិញ សមមិត្ត Vo Chi Cong អស់មួយជីវិតស្មោះត្រង់ជាមួយគោលដៅ
ឧត្តមគតិបដិវត្តន៍ បំរើមាតុភូមិនិងប្រជាជនអស់ ពីកំលាំងកាយចិត្តរបស់ខ្លួន
ដាក់ផលប្រយោជន៍​របស់ប្រទេសជាតិនិងប្រជាជនលើអ្វីៗទាំងអស់ ព្រមទាំង ទទួលបានការគោរពរាប់អានពីសមមិត្តមិត្តភ័ក្រ្តអន្តរជាតិ​និងប្រជាជន។”

        ថ្លែងមតិក្នុងពិធីនេះ លេខាបក្សខេត្ត Quang Nam លោក Nguyen Duc Hai
បានសម្តែងនូវ ការប្តេជ្ញាចិត្តថា៖ បក្សភាគនិងប្រជាជនខេត្ត Quang Nam នឹង
រៀន​សូត្រតាមគំរូរបស់អតីតលោកប្រធាន Vo Chi Cong ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ