ពិធីមីទ្ទិញជ្រោមជ្រែងខែធ្វើសកម្មភាពជាតិបង្ការប្រឆាំង HIV/AIDS

(VOVworld) - នាព្រឹកថ្ងៃទី២៩ វិច្ឆិកា នៅទីក្រុង Bac Ninh ភាគខាងជើងវៀតណាម
បានប្រព្រឹត្តទៅពិធីមីទ្ទិញជ្រោមជ្រែងខែធ្វើសកម្មភាពជាតិបង្ការប្រឆាំង HIV/AIDS
និងទិវាពិភពលោកបង្ការប្រឆាំង AIDS (ថ្ងៃទី១ ធ្នូ)។ដោយមានសារ “ចូរស្វ័យការ
ពារសុខភាពរបស់ខ្លួននិងមានការទទួលខុសត្រូវក្នុងកិច្ចការពារសុខភាពរបស់អ្នក
ដទៃ” ក្រសួងសុខាភិបាលវៀតណាមបានអំពាវនាវឲ្យមនុស្សគ្រប់រូប ចូរធ្វើសកម្ម
ភាពដើម្បីបង្កើតកម្លាំងរបស់សហគមន៍ទាំងមូល រុញថយក្រោយជំងឺរាតត្បាត
HIV/AIDS ចេញពីជីវភាពរស់នៅ។លោក Nguyen Hoang Long ប្រធាន នាយកដ្ឋាន
បង្ការប្រឆាំង HIV/AIDS នៃក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា៖
“នាបច្ចុប្បន្ន ប្រភពជំនួយឧបត្ថម្ភសំរាប់វៀតណាមបង្ការប្រឆាំង HIV/AIDS កំពុង
ត្រូវដាក់កំហិត។ជាមួយគ្នានោះ ទើបនឹងមាន៣០%នៃបរិមាណមនុស្សដែលទទួល
បានការព្យាបាលដោយឱសថ ARV មានប័ណ្ណធានារ៉ាប់រងសុខាភិបាល។យើងខ្ញុំ
មានគោលបំណងថា អត្រានេះត្រូវកើនឡើងថែមទៀតដើម្បីគ្រប់ដណ្ដប់ចំណោយ
ព្យាបាលដោយ ARV”។ គិតតាំងពី១៩៩០មក វៀតណាមបានរកឃើញករណីឆ្លង
HIV ចំនួន២៣ម៉ឺននាក់ ក្នុងនោះមានករណីចំនួន៨៥ពាន់នាក់ត្រូវសម្លាប់ដោយ
វីរុសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ