ពិធីមីទ្ទីញរំលឹកខួបទិវាយុវជនពិភពលោកឆ្នាំ ២០១៦
|
ពិធីមីទ្ទីញរំលឹកខួបទិវាយុវជនពិភពលោកឆ្នាំ ២០១៦ (VNA) |
(VOVworld) - នាព្រឹកថ្ងៃទី ១២ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធី
មីទ្ទីញរំលឹកខួបទិវាយុវជនពិភពលោកឆ្នាំ ២០១៦ ដោយប្រធានបទ «យុវជន
វៀតណាម-ដៃគូទទួលបានគោលដៅនិរន្នភាព»។ ថ្លែងមតិនៅទីនេះ លោក
Nguyen Trong Dam អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច
វៀតណាមបានឲ្យដឹងថា៖
«នាបច្ចុប្បន្ន វៀតណាមពោរពេញទៅដោយគោលនយោបាយលើកទឹកចិត្ត
យុវជននៅតំបន់ព្រៃភ្នំដាច់ស្រយាលធ្វើការលើគ្រប់វិស័យរួមមានឧស្សាហកម្ម
កសិកម្ម ឬ អភិវឌ្ឍន៍ពាណិជ្ជកម្ម ដោយសារសុទ្ធតែមានគោលនយោបាយជួយ
ឧបត្ថម្ភ។ ប្រសិនបើ យុវជនមួយរូបបង្កើតមូលដ្ឋានផលិតកម្ម អ្នកនោះនឹងត្រូវ
បានជួយឧបត្ថម្ភខាងប្រភពទុននាគ្រាដំបូង ការខ្ចីដីធ្លី និងត្រូវបានលើក
លែងការ ហូតពន្ធក្នុងដំណាក់កាលលំអិត។ យុវជនណាមានគោលបំណងរៀន
សូត្រអំពី កសិកម្ម រដ្ឋាភិបាលមានកម្មវិធីជនបទថ្មីនិងកាត់បន្ថយភាព
ក្រីក្រនិរន្តរភាព ដោយហេតុនេះ មានការងារធ្វើជាច្រើនដើម្បីមិត្តវ័យក្មេង
បង្ហាញនូវទេពកោសល និងការប្តេជ្ញាចិត្តរបស់ខ្លួន៕»