ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ទិវា So Viet Nghe Tinh
|
ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ទិវា So Viet Nghe Tinh |
(VOV)_នាព្រឹកថ្ងៃទី១១ កញ្ញា នៅទីក្រុង Vinh ខេត្ត Nghe An (ភាគកណ្ដាល
វៀតណាម) បានប្រព្រឹត្តទៅពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ទិវា So
Viet Nghe Tinh (ថ្ងៃទី១២ កញ្ញា ឆ្នាំ ១៩៣០ - ថ្ងៃទី១២ កញ្ញា ឆ្នាំ ២០១៥)។ ពិធីនេះ
ជាឱកាស ដើម្បីរំលឹកឡើងវិញប្រពៃណីដ៏អង់អាចក្លាហាន របស់ចលនាតស៊ូប្រ
ឆាំងសត្រូវ កាលពីឆ្នាំ ១៩៣០-១៩៣១ ហើយនោះក៏ជាប្រភពកម្លាំងលើកទឹកចិត្ត
សំរាប់បក្សភាគ និងប្រជាជនខេត្ត Nghe An ដណ្ដើមបានជ័យជំនះលើគ្រប់ជ្រុង
ជ្រោយ ក្នុងដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមផងដែរ។
ថ្លែងមតិនៅទីនេះ លោក Le Hong Anh សមាជិកការិយាល័យនយោបាយ
បានសង្កត់ធ្ងន់ថា៖ បណ្ដាការរួមវិភាគទានរបស់បក្សភាគ និងប្រជាជនខេត្ត Nghe
An រួមជាមួយប្រទេសទាំងមូល បានរួមចមណែកអនុវត្តជោគជ័យ បុព្វហេតុផ្លាស់
ប្តូរថ្មី ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ លោក Le Hong Anh ក៏បាន
សង្កត់ធ្ងន់ថា៖
“ ត្រូវអនុវត្តល្អរាល់សេចក្តីសម្រេចចិត្ត សារាចរ របស់មជ្ឈឹមបក្ស យន្តការ
គោលនយោបាយ និងច្បាប់របស់រដ្ឋ ដើម្បីកំណត់ទិសដៅ ភារកិច្ចអភិវឌ្ឍន៍ខេត្ត
Nghe An ដល់ឆ្នាំ ២០២០។ តាមនោះ ប្រមូលផ្តុំធ្វើអាជីវកម្ម ប្រើប្រាស់ដោយប្រ
សិទ្ធិភាពនូវបណ្ដាសក្ដានុភាព ឧត្តមភាពអភិវឌ្ឍន៍សេដ្ឋកិច្ចលឿន និរន្តរភាព
តភ្ជាប់ជាមួយការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន យកចិត្តទុកដាក់ដល់ភារកិច្ច
ផ្សេងៗ ក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច អនុវត្តភារកិច្ចកាត់បន្ថយភាពក្រីក្រប្រ
កបដោយប្រសិទ្ធិភាព៕ ”