ពិធីមីទ្ទីញរំលឹកខួបអនុស្សាសរវរីយ៍ ១ ឆ្នាំនៃការរួមបញ្ជូល Crimea ចូលក្នុងរុស្ស៊ី
|
ពិធីមីទ្ទីញរំលឹកខួបអនុស្សាសរវរីយ៍ ១ ឆ្នាំនៃការរួមបញ្ជូល Crimea ចូលក្នុងរុស្ស៊ី (Image: VOV) |
(VOVworld) – នាថ្ងៃទី ១៨ មិនា សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ១ នៃការ
រួមបញ្ជូល Crimea ចូលក្នុងរុស្ស៊ីត្រូវបានរៀបចំឡើងក្នុងទូទាំងប្រទេសរុស្ស៊ី។ ជាពិសេសពិធីមីទ្ទីញ-តូរតន្ត្រីដោយទ្រង់ទ្រាយធំក្រោមប្រធានបទ “នៅក្បែរ” បាន
ប្រព្រឹត្តទៅនៅខាងក្រៅវិមាន Kremli។ មនុស្សចំនួន ១១០ ពាន់នាក់បានចូលរួម
ពិធីនេះ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីសាធារណៈរដ្ឋស័្វយត Crimea លោក
Sergei Acsenov បានថ្លែងអំណរគុណចំពោះការគាំទ្រនិងការជួយឧបត្ថម្ភដ៏ធំធេង
របស់រដ្ឋអំណាចនិងប្រជាជនរុស្ស៊ីក្នុងការបញ្ជូលតំបន់នេះចូលក្នុងរុស្ស៊ី។ ប្រធានា
ធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានថ្លែងសន្ទរៈកថាក្នុងពិធីនេះដែរ។ លោក Putin
បានថ្លែង អំណរគុណប្រជាជនរុស្ស៊ីទាំងមូលដែលបានគាំទ្រប្រជាជន Crimea និង
Sevatopol ក្នុងការឯកភាពប្រទេសជាតិនិងប្រជាជាតិ។ ស្តីអំពីទំនាក់ទំនងរវាងរុស្ស៊ី
និងអ៊ុយក្រែន លោក Putin បានសម្តែងក្តីសង្ឃឹមថា៖ ការខ្វែងគំនិតនិងបណ្ដាបញ្ហា
សំខាន់រវាង ប្រទេសទាំង ២ នឹងត្រូវបានដោះស្រាយនាអនាគត៕