ពិធីរំលឹកខួបគម្រប់ ១០០ ឆ្នាំរបស់អតីតប្រធានរដ្ឋសភា Le Quang Dao

(VOVWORLD) - នាយប់ថ្ងៃទី ៣១ តុលា នៅខេត្ត Bac Ninh គណៈ កម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនិងខេត្ត Bac Ninh បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១០០ ឆ្នាំ ខួបកំណើតអតីតប្រធានរដ្ឋសភា Le Quang Dao។ អគ្គលេខាបក្សលោក Nguyen Phu Trong បានផ្ញើកម្រងផ្កាដល់ពិធីផងដែរ។

ពិធីរំលឹកខួបគម្រប់ ១០០ ឆ្នាំរបស់អតីតប្រធានរដ្ឋសភា Le Quang Dao - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីរំលឹកខួបលើកទី ១០០ នៃថ្ងៃកំណើតអតីតប្រធានរដ្ឋសភា Le Quang Dao (រូបថត៖ Doan Tan/TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានរំលឹកឡើងវិញនូវប្រវត្តិការងាររបស់លោក Le Quang Dao អតីតប្រធានរដ្ឋសភា អនុប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម, ប្រធានគណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម។

“រំលឹកដល់លោក Le Quang Dao យើងរំលឹកដល់រូបភាពកម្មាភិបាលបដិវត្តន៍ជើងចាស់មួយរូប ប្រកបដោយគុណធម៌ មានរបៀបរស់នៅសាមាញ្ញ និងជាអ្នកតំណាងដ៏ស្មោះត្រង់ចំពោះផលប្រយោជន៍ប្រជាជន។ លោក Le Quang Dao ជាថ្នាក់ដឹកនាំដែលមានកិត្យានុភាពដ៏ខ្ពង់ខ្ពស់របស់បក្ស រដ្ឋ និងប្រជាជន។ លោកបានបន្សល់ទុក នូវគំរូមួយអំពីជីវិតដ៏ថ្លៃថ្នូរបស់ជនកុម្មុយនិស្តគំរូ ថ្នាក់ដឹកនាំដែលមានកិត្យានុភាពដ៏ធំធេងរបស់បក្ស រដ្ឋ និងប្រជាជន និងជាសិស្សដ៏ឆ្នើមរបស់លោកប្រធានហូជីមិញ”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

មុននោះ នារសៀលថ្ងៃទី ៣១ តុលា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីអុជធូប និងដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ លោក Le Quang Dao មានទីតាំងនៅទីក្រុង Tu Son ខេត្ត Bac Ninh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ