ពិធីរំលឹកខួបគម្រប់ ៧៥ ឆ្នាំនៃ ទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាមនៅប្រទេសជាច្រើន

(VOVWORLD) - ក្នុងឱកាសពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបដិវត្តខែសីហា និងទិវាឯករាជ្យជាតិរបស់វៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ / ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២០) នាយប់ថ្ងៃទី ២៨ ខែសីហានៅរដ្ឋធានីប៉ារីស ស្ថាន ទូតវៀតណាមប្រចាំនៅបារាំងបានរៀបចំពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនិងទិវាបង្កើតវិស័យការទូតរបស់វៀតណាម។
ពិធីរំលឹកខួបគម្រប់ ៧៥ ឆ្នាំនៃ ទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាមនៅប្រទេសជាច្រើន - ảnh 1 ឯកអគ្គ រដ្ឋទូត Nguyen Ba Hung  និងឧបនាយករដ្ឋមន្រ្តីឡាវលោក Bounthong Chithmany ក្នុងពិធីនេះ

ថ្លែងនៅក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Thiep បានអះអាងថា   វៀតណាមនឹងបន្តក្តាប់ជាប់នឹងរាល់ឱកាស ដើម្បីជំនះពុះពារលើរាល់បញ្ហាប្រឈមនានា ក្នុងបរិបទដែលស្ថានភាពពិភពលោកនិងតំបន់កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក៏ដូចជាមិនអាចទាយទុកជាមុនបាន ជាពិសេសគឺ ផលប៉ះពាល់នៃការរីករាលដាលនៃជម្ងឺកូវីដ១៩ ហេតុដូច្នេះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំងនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លានិងស៊ីជម្រៅថែមទៀតផងដែរ។ នាថ្ងៃដដែលនេះ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ស្ថានទូតវៀតណាមប្រចាំនៅឡាវ បានរៀបចំពិធីលាងសាយភោជន៍ ដើម្បី អបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាម (ថ្ងៃទី២ ខែកញ្ញា)។

ថ្លែងមតិនៅទីននេះឯកអគ្គ រដ្ឋទូត Nguyen Ba Hung មានបំណងចង់ឲ្យបណ្តាប្រទេសនិងមិត្តភក្តិអន្តរជាតិបន្តគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ ដោយរួមចំណែកជាវិជ្ជមានដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ី។ ចូលរួមពិធីនេះ ឧបនាយករដ្ឋមន្រ្តីឡាវលោក Bounthong Chithmany បានជឿជាក់ថាវៀតណាមនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឱ្យទៅជាប្លុកមួយដ៏រឹងមាំនិងឯកភាពគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ