ពិធីរំលឹកខួបលើកទី ១០ ឆ្នាំ ដែលព្រះរាជវាំង Thang Long ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក
(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធី រំលឹកខួបលើកទី ១០ ឆ្នាំ ដែលមជ្ឈមណ្ឌល ព្រះរាជវាំង Thang Long ត្រូវបានអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។
ទិដ្ឋភាពនេះពិធី រំលឹកខួបលើកទី ១០ ឆ្នាំ ដែលព្រះរាជវាំង Thang Long ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក (រូបថត៖ TTXVN) |
នៅក្នុងពិធីរំលឹកខួបនេះ តំណាងនានាបានធ្វើការអុជធូប ទស្សនាការសម្ដែងទូងស្គរ និងវីរកថា ដែលបានបង្ហាញអំពីព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រក្នុងឆ្នាំ ១០១០ នៅពេលព្រះមហា ក្សត្រ Ly Cong Uan បានបំលាស់ទីរាជធានី Hoa Lu មកកាន់រាជធានី Thang Long បង្កើតរាជវង្ស Ly។ ព្រះរាជ្យវាំងត្រូវបានកសាងឡើងតាំង ពីដំណាក់កាលនេះ ហើយសម្រចជាស្ថាពរក្នុងឆ្នាំ ១០១១។ សូមបញ្ជាក់ថា នៅថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០១០ គណៈកម្មាធិការ បេតិកភ័ណ្ឌពិភព លោក ចំណុះអង្គការយូណេស្កូបានអនុម័ត លើសេចក្តីសម្រេចទទួលស្គាល់ មជ្ឈមណ្ឌល ព្រះរាជវាំង Thang Longជាបេតិកភណ្ឌវប្បធម៌ពិភពលោក៕