ពិធីរំលឹកខួបលើកទី ១១០ នៃទិវាបង្កើតអគ្គលេខាបក្សលោក Le Duan
|
ពិធីរំលឹកខួបលើកទី ១១០ នៃទិវាបង្កើតអគ្គលេខាបក្សលោក Le Duan (Lâm Khánh/TTXVN) |
(VOV)_នាព្រឹកថ្ងៃទី ៧ មេសា នៅទីក្រុង Dong Ha ខេត្ត Quang Tri (ភាគកណ្ដាល
វៀតណាម) បានប្រារព្ធឡើងពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ១១០ នៃទិវាកំណើតអគ្គ
លេខាបក្សលោក Le Duan (៧ មេសា) ។ អញ្ជើញចូលរួមពិធីនេះមានវត្តមានរបស់ អគ្គ
លេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong
ប្រធានរដ្ឋលោក Tran Dai Quang ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ និង
ក្រុមគ្រួសារសាច់ញាតិអគ្គលេខាបក្សលោក Le Duan ។នៅក្នុងពិធីនេះបណ្ដាតំណាង
បានទស្សនាកម្មវិធីសម្ដែងសិល្បៈពិសេស តាមនោះបានរំលឹកឡើងវិញអំពីជីវិត និង
បុព្វហេតុរបស់អគ្គលេខាបក្សលោក Le Duan គុណបំណាចនៃការរួមចំណែករបស់
អគ្គលេខាបក្សលោក Le Duan ចំពោះបុព្វហេតុបដិវត្តន៍របស់បក្សនិងប្រទេសជាតិ។
ថ្លែងមតិនៅទីនេះ លេខាគណៈកម្មាធិការបក្សខេត្ត Quang Tri លោក
Nguyen Van Hung បានសង្កត់ធ្ងន់ថា៖
"ជាងពាក់កណ្តាលសតវត្សរ៍បំពេញពេសកម្មបដិវត្តន៍ដ៏ភ្លឺស្វាងរបស់បក្ស និង
របស់ប្រទេសជាតិ អគ្គលេខាបក្សលោក Le Duan បានបន្សល់ទុកឲ្យយើងនូវកេរ្តិ៍
ដំណែលដ៏មានតម្លៃ គំរូដ៏ភ្លឺចែងចាំងរបស់យុទ្ធជនកុម្មុយនិស្តម្នាក់ ។ នេះជា ជាភាព
ស្មោះត្រង់គ្មានដែនកំណត់ចំពោះមាតុប្រទេស ប្រជាពលរដ្ឋ សំដៅបម្រើមាតុប្រទេស
បម្រើប្រជាពលរដ្ឋអស់មួយជីវិត ។នោះគឺជាកម្ពស់នៃបញ្ញា ទេពកោសល្យ ចាត់តាំង
វិធីសាស្រ្តបដិវត្តន៍វិទ្យាសាស្រ្តប្រកបដោយភាពច្នៃប្រឌិត តែងតែចុះសម្រុងគ្នា ជិត
ស្និតជាមួយបងប្អូនជនរួមជាតិ និងសមមិត្ត” ៕