ពិធីរំលឹកខួបលើកទី ១៥០ ទិវាកំណើតរបស់វីរៈបុរសជនជាតិឥណ្ឌា Mahatma Gandhi (១៨៦៩-១៩៤៨)
(VOVWORLD) -នារសៀលថ្ងៃទី ២ ខេតុលា នៅទីក្រុងហាណូយស្ថានទូតឥណ្ឌាបានរៀបចំពិធី រំលឹកខួបលើកទី ១៥០ ទិវាកំណើតរបស់អគ្គមគ្គុទេសក៏ជនជាតិឥណ្ឌា Mahatma Gandhi។
ពិធីរំលឹកខួបលើកទី ១៥០ ទិវាកំណើតរបស់វីរៈបុរសជនជាតិឥណ្ឌា Mahatma Gandhi (១៨៦៩-១៩៤៨) |
អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមលោក Mahatma Gandhi បានមានប្រសាសន៍ថា៖ រាល់សតិអារម្មណ៍របស់ Mahatma Gandhi អំពីសុខសន្តិភាព បានផ្ដល់កម្លាំងចលករកដល់ការតស៊ូប្រឆាំងនឹងពួកអាណានិគមនិយម នៅប្រទេសអាស៊ី និងអាហ្រ្វិកជាច្រើន ដែលក្នុងនោះមានការតស៊ូដណ្ដើមឯករាជ្យរបស់វៀតណាម ដែលដឹកនាំដោយលោកប្រធានហូជីមិញ។ ភាពជាអ្នកដឹកនាំនិងសារអំពីចរិយាសម្បត្តិរបស់មនុស្ស និងសេរីភាពរបស់ថ្នាក់ដឹកនាំទាំងពីររូបនេះបានផ្ដល់កម្លាំងចលករដល់ប្រជាជននៃប្រទេសទាំងពីរក្រោកឈរឡើង ដើម្បីប្រឆាំងនឹងអាណានិគមនិងដណ្ដើមឯករាជ្យ។
ក្នុងព្រឹត្តិការណ៍នេះ ក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមបានចេញផ្សាយកម្រងតែម ក្នុងឱកាស រំលឹកខួបលើកទី ១៥០ ទិវាបង្កើតរបស់វីរៈបុរសជនជាតិឥណ្ឌា Mahatma Gandhi។ លោក Pham Pham Anh Tuan អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមបានសង្កត់ធ្ងន់ថា៖
“ ខ្ញុំសង្ឃឹមថា កម្រងតែមនេះនឹងជាសារដែលមានអត្ថន័យនិងព័ត៌មានជាច្រើន ដោយរួមចំណែកជំរុញថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងគមនាគមន៍រវាងវៀតណាម និងឥណ្ឌា ក៏ដូចជាលើគ្រប់វិស័យដូចជានយោបាយការទូតសេដ្ឋកិច្ចពាណិជ្ជកម្មការពារជាតិនិងសន្តិសុខ” ៕