ពិធីរំលឹកខួបលើកទី ២៣៣ ទិវាជ័យជំនះ Ngoc Hoi - Dong Da
(VOVWORLD) - ជ័យជំនះ Ngoc Hoi - Dong Da បានកម្ចាត់កងទ័ពខ្លាំងសត្រូវចំនួន ២០ ម៉ឺននាក់ រំដោះព្រះបរមរាជវាំង Thang Long ដណ្ដើមបានឯករាជ្យ និងសេរីភាពជូនប្រទេសជាតិឡើងវិញ។
ពិធីរំលឹកខួបលើកទី ២៣៣ ទិវាជ័យជំនះ Ngoc Hoi - Dong Da (រូបថត៖ VNA) |
នាយប់ថ្ងៃទី ៥ ខែកុម្ភៈ គណៈកម្មាធិការរៀបចំពិធីបុណ្យសំខាន់ៗនៅទីក្រុងហូជីមិញបានប្រារព្ធកម្មវិធីល្ខោនដើម្បីអបអរសាទរខួបលើកទី ២៣៣ ទិវាជ័យជំនះ Dong Da ប្រវត្តិសាស្ត្រ (១៧៨៩-២០២២)។ ដោយមានប្រធានបទ "ស្មារតី Tay Son ជារៀងរហូត" នោះ កម្មវិធីទាក់ទាញបានការចូលរួមពីតារាសម្ដែង តារាចម្រៀង តន្រ្តីករ ប្រមាណជាង ១០០នាក់។ សូមបញ្ជាក់ដែរថាជ័យជំនះ Ngoc Hoi - Dong Da បានកម្ចាត់កងទ័ពខ្លាំងសត្រូវចំនួន ២០ ម៉ឺននាក់ រំដោះព្រះបរមរាជវាំង Thang Long ដណ្ដើមបានឯករាជ្យ និងសេរីភាពជូនប្រទេសជាតិឡើងវិញ៕