ពិធីរំលឹកខួបលើកទី ២៥ ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតវៀតណាម -សហរដ្ឋអាមេរិក

(VOVWORLD) - នាយប់ថ្ងៃទី ២៤ ខែកក្កដា សម្ព័ន្ធសមាគមន៍បណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធី រំលឹកខួបលើកទី ២៥ ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតវៀតណាម សហរដ្ឋអាមេរិក (១២ កក្កដា ១៩៩៣ - ១២ កក្កដា ២០២០)។
ពិធីរំលឹកខួបលើកទី ២៥ ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតវៀតណាម -សហរដ្ឋអាមេរិក - ảnh 1 ពិធីប្រគល់ប័ណ្ណសរសើរជូនសមាគមមិត្តភាពវៀតណាម - សហរដ្ឋអាមេរិក

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកស្រី Nguyen Thi Ngoc Phuong ប្រធានសមាគមមិត្តភាពវៀតណាម - សហរដ្ឋ អាមេរិកប្រចាំ នៅទីក្រុងហូជីមិញបានសង្កត់ធ្ងន់ទៅលើតម្លៃ ប្រវត្តិ សាស្ត្រនៃទំនាក់ទំនងវៀតណាម - សហអាមេរិក ដែលបានបញ្ជាក់ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ។ ប្រទេសទាំងពីរបានពូនជ្រុំទំនាក់ទំនងភាពជាដៃគូ ដោយផ្អែកលើផលប្រយោជន៍រួម ការគោរពគ្នាទៅវិញទៅមក ក៏ដូចជាទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជននៃប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប លោកស្រី Marie C. Damourអគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរបាន និងកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរលើគ្រប់វិស័យ។ សហរដ្ឋអាមេរិកសន្យាថា នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូជាមួយវៀតណាម ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កាថែមទៀត ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ