ពិធីរំលឹកខួបលើកទី ៣០ ទិវាបង្កើតធនាគារ Agribank
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លលើកទី ៣០ ទិវាបង្កើតធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម Agribank។
ពិធីរំលឹកខួបលើកទី ៣០ ទិវាបង្កើតធនាគារ Agribank |
(VOVworld) – នាព្រឹកថ្ងៃទី ២៦ មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លលើកទី ៣០ ទិវាបង្កើតធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម Agribank។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើថា៖ នាពេល ខាងមុខ ធនាគារអនុវត្តល្អថែមទៀតនូវភារកិច្ចនយោបាយដែលបក្សនិងរដ្ឋ ប្រគល់ជូនដើម្បីនាំមកនូវផលប្រយោជន៍ជាច្រើនថែមទៀតសំរាប់ប្រជាកសិករ។ ធនាគារគប្បីជំរុញយ៉ាងខ្លាំងការឲ្យខ្ចីចំពោះសហករ សហគ្រាសខ្នាតមីក្រូនិងតូច រួមចំណែកក្នុងដំណើរការកសាងជនបទថ្មីនៅវៀតណាម។ ជាពិសេស ធនាគារ ត្រូវធានាផ្តល់ប្រភពទុនដោយគ្រប់គ្រាន់លើវិស័យអាទិភាពដូចជា កសិកម្មបច្ចេក វិទ្យាខ្ពស់ ការនាំចេញ ដោយឈរលើស្មារតីត្រូវកាត់បន្ថយបែបបទរដ្ឋបាល លើក កំពស់គុណភាពឥណ្ឌទាននិងបន្ថយជាចំណុលប្រាក់ខូច។ តាងនាមថ្នាក់ដឹកនាំ បក្សរដ្ឋ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល Nguyen Xuan Phuc បានប្រគល់ជូនគ្រឿង ឥស្សរិយយសពលករថ្នាក់ទី ១ និងទង់ប្រឡងប្រណាំងរបស់រដ្ឋាភិបាលចំពោះ សមូហភាពកម្មាភិបាលបុគ្គលិកធនាគារ Agribank៕