ពិធីរំលឹកខួបលើកទី ៥០ ទិវាបើកសម្ពោធទីស្នាក់ការរដ្ឋាភិបាលបដិវត្តបណ្តោះអាសន្ន សាធារណរដ្ឋវៀតណាមខាងត្បូង
(VOVWORLD) - ចាប់ពីឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៧៥ រដ្ឋាភិបាលបដិវត្តបណ្តោះអាសន្នសាធារណរដ្ឋវៀតណាមខាងត្បូងបានអះអាងយ៉ាងច្បាស់លាស់នូវតួនាទីរបស់ខ្លួននៅក្នុងឆាកអន្តរជាតិ ដោយបាន ទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិជាង ៤៩ មកបំពេញទស្សនកិច្ចការងារ បង្កើតទំនាក់ទំនងការទូត ទទួលឯកអគ្គរដ្ឋទូតនៃប្រទេសនានា មកជូនសារតាំង។
ពិធីរំលឹកខួបលើកទី ៥០ ទិវាបើកសម្ពោធទីស្នាក់ការរដ្ឋាភិបាលបដិវត្តបណ្តោះអាសន្ន សាធារណរដ្ឋវៀតណាមខាងត្បូង (រូបថត៖ baoquangtri.vn) |
នាយប់ថ្ងៃទី ១០ មិថុនា នៅខេត្ត Quang Tri បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ៥០ ទិវាបើកសម្ពោធទីស្នាក់ការរដ្ឋាភិបាលបដិវត្តបណ្តោះអាសន្ន សាធារណរដ្ឋវៀតណាមខាងត្បូង (៦ មិថុនា ១៩៧៣ - ៦ មិថុនា ២០២៣)។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានរំលឹកឡើងវិញនូវសម័យកាលប្រវត្តិសាស្ត្រកាលពី ៥០ ឆ្នាំមុនខេត្ត Quang Tri គឺជាខេត្តដំបូងរបស់ភាគខាងត្បូងដែលត្រូវបានរំដោះ។ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការបញ្ចប់សង្គ្រាម និងការស្តារសន្តិភាពនៅវៀតណាមត្រូវបានចុះហត្ថលេខា ដើម្បីបំពេញតម្រូវការថ្មីនៃបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងចក្រពត្រអាមេរិកជួយសង្គ្រោះប្រទេសជាតិ មជ្ឈិមបក្ស និងការិយាល័យនយោបាយបានសម្រេចចិត្តផ្លាស់ប្តូរកន្លែងធ្វើការរបស់រដ្ឋាភិបាលបដិវត្តបណ្តោះអាសន្នសាធារណរដ្ឋវៀតណាមខាងត្បូង ចាប់ពី Tay Ninh ទៅខេត្ត Quang Tri។ ចាប់ពីឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៧៥ រដ្ឋាភិបាលបដិវត្តបណ្តោះអាសន្នសាធារណរដ្ឋវៀតណាមខាងត្បូងបានអះអាងយ៉ាងច្បាស់លាស់នូវតួនាទីរបស់ខ្លួននៅក្នុងឆាកអន្តរជាតិ ដោយបាន ទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិជាង ៤៩ មកបំពេញទស្សនកិច្ចការងារ បង្កើតទំនាក់ទំនងការទូត ទទួលឯកអគ្គរដ្ឋទូតនៃប្រទេសនានា មកជូនសារតាំង។ លោឧបនាយករដ្ឋមន្ត្រី Le Minh Khai បានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរ
រដ្ឋាភិបាលបដិវត្តបណ្ដោះអាសន្ននៃសាធារណៈរដ្ឋវៀតណាមខាងត្បូងទៅខេត្តQuang Tri បានបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្ស លើកកំពស់តម្លៃនិមិត្តសញ្ញា ឆន្ទៈ និងសេចក្តីប្រាថ្នាឯកភាពប្រទេសជាតិ ព្រមទាំងពង្រីក តួនាទីរបស់រដ្ឋាភិបាលបដិវត្តបណ្តោះអាសន្នសាធារណរដ្ឋវៀតណាមខាងត្បូងផងដែរ៕