ពិធីរំលឹកខួបលើកទី ៥០ នៃជ័យជំនះ Dak To - Tan Canh

(VOVWORLD) - ជ័យជំនះ  Dak To - Tan Canh ត្រូវបានចាត់ទុកថាជាសមរភូមិមួយក្នុង “យុទ្ធវិធីប្រយុទ្ធរហ័ស វាយកម្ទេចរហ័ស”។
ពិធីរំលឹកខួបលើកទី ៥០ នៃជ័យជំនះ Dak To - Tan Canh - ảnh 1តំណាងដែលចូលរួមក្នុងកម្មវិធី (រូបថត៖ vov.vn)

នាយប់ថ្ងៃទី ២៣ មេសា នៅទីលាន ២៤/មេសា ស្រុក Dak To (Kon Tum) ខេត្ត Kon Tum បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៥០ នៃជ័យជំនះ Dak To - Tan Canh (២៤ មេសា ១៩៧២ - ២៤ មេសា ២០២២) និងទទួលប័ណ្ណរៀបចំណាត់ថ្នាក់បេតិកភណ្ឌជាតិពិសេស សម្រាប់បេតិកភណ្ឌប្រវត្តិសាស្ត្រ  កំពូលខ្ពស់ ១០១៥ (កំពូល Charlie) និងកំពូលខ្ពស់ ១០៤៩(មូលដ្ឋាន Delta)។

ជ័យជំនះ  Dak To - Tan Canh ត្រូវបានចាត់ទុកថាជាសមរភូមិមួយក្នុង “យុទ្ធវិធីប្រយុទ្ធរហ័ស វាយកម្ទេចរហ័ស”។ ក្នុងរយៈពេលដ៏ខ្លី កងទ័ពវៀតណាមបានបំផ្លាញចោលនូវកម្លាំងដ៏ច្រើនសន្ធឹកសន្ធាប់របស់សត្រូវ បំផ្លាញសត្រូវទាំងអស់នៅលើខ្សែការពារ Dak To - Tan Canh។ ជ័យជំនះនេះបានបើកចេញតំបន់រំដោះដ៏ធំមួយ អង្រួនប្រព័ន្ធការពារទាំងមូលរបស់អាយ៉ងអាមេរិកនៅតំបន់ខ្ពង់រាប Tay Nguyen ធ្វើឲ្យស្ថានភាពប្រយុទ្ធរបស់សត្រូវនៅភាគខាងជើង ធ្លាក់ក្នុងភាពច្របូកច្របល់ ហើយនៅភាគខាងត្បូងត្រូវបានគំរាមកំហែងក្នុងទិសដៅជាច្រើន ធ្វើឱ្យកម្លាំងការពាររបស់សត្រូវចុះខ្សោយ។ ជ័យជំនះនេះក៏បានបង្ខំឱ្យអាមេរិកអង្គុយនៅតុចរចានៅទីក្រុងប៉ារីស បង្កើតមូលដ្ឋានគ្រឹះសម្រាប់យុទ្ធនាការ Tay Nguyen និងយុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្រ រំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិឡើងវិញ។

ពិធីរំលឹកខួបលើកទី ៥០ នៃជ័យជំនះ Dak To - Tan Canh - ảnh 2ទទួលប័ណ្ណរៀបចំណាត់ថ្នាក់បេតិកភណ្ឌជាតិពិសេស  កំពូលខ្ពស់ ១០១៥ និងកំពូលខ្ពស់ ១០៤៩  (រូបថត៖ vov.vn) 

នៅក្នុងពិធីនេះ ទទួលបានការអនុញ្ញាតពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានប្រគល់ប័ណ្ណរៀបចំណាត់ថ្នាក់បេតិកភណ្ឌជាតិពិសេស  កំពូលខ្ពស់ ១០១៥ និងកំពូលខ្ពស់ ១០៤៩ សម្រាប់ស្រុក Sa Thay និងស្រុក Dak To ខេត្ត Kon Tum ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ