ពិធីរំលឹកខួបលើកទី ៥០ នៃព្រឹត្តិការណ៍ ៨១ ថ្ងៃនិងយប់នៃការប្រយុទ្ធដើម្បីការពារកំពែង​បុរាណ​ Quang Tri

(VOVWORLD) - នាថ្ងៃទី ១២ កក្កដា នៅទីលាន Giai Phong (ទីរួមស្រុក Quang Tri ខេត្ត Quang Tri) សមាគមយុទ្ធជននៅកំពែងបុរាណ Quang Tri ឆ្នាំ ១៩៧២ បានរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃព្រឹត្តិការណ៍ប្រយុទ្ធ ៨១ ថ្ងៃនិងយប់ដើម្បីការពារកំពែងបុរាណ Quang Tri (១៩៧២-២០២២) និង៧៥ ឆ្នាំនៃទិវាយុទ្ធជនពិការយុទ្ធជនពលី (១៩៤៧-២០២២)។ 
ពិធីរំលឹកខួបលើកទី ៥០ នៃព្រឹត្តិការណ៍ ៨១ ថ្ងៃនិងយប់នៃការប្រយុទ្ធដើម្បីការពារកំពែង​បុរាណ​ Quang Tri - ảnh 1អតីតយុទ្ធជន សមាជិកសមាគមយុទ្ធជននៅកំពែងបុរាណ Quang Tri ឆ្នាំ១៩៧២ ដែលបានចូលរួមពិធី។ (រូបថត៖ Nguyen Ly/TTXVN)

ជំនួបនេះ សំដៅថ្លែងអំណរគុណចំពោះវីរៈយុទ្ធជនពលី និងអតីតយុទ្ធជនដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហាន ក្នុងយុទ្ធនាការការពារកំពែងបុរាណ Quang Tri ឆ្នាំ១៩៧២។

ក្នុងការប្រយុទ្ធអស់រយៈពេល៨១ ថ្ងៃនិងយប់ ដើម្បីការពារកំពែងបុរាណQuang Tri ឆ្នាំ១៩៧២ កម្មាភិបាលនិងយុទ្ធជនរាប់ពាន់នាក់បានពលីជីវិតយ៉ាងអង់អាចក្លាហាននៅទីនេះ។ ទីរួមស្រុក Quang Tri ខេត្ត Quang Tri បានទទួលរងគ្រាប់បែកចំនួនជាង ៣២៨.០០០តោន ស្មើនឹងគ្រាប់បែកបរមាណូចំនួន៧គ្រាប់។

ឧត្តមសេនីយ៍ត្រី Nguyen Xuan Sang ប្រធានសមាគមយុទ្ធជននៅកំពែងបុរាណ Quang Tri ឆ្នាំ១៩៧២ បានសង្កត់ធ្ងន់ថា ការប្រយុទ្ធស់រយៈពេល ៨១ ថ្ងៃនិងយប់ការពារកំពែងបុរាណ Quang Tri (ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ១៩៧២) រួមជាមួយជ័យជំនះ “Dien Bien Phu លើអាកាស” បានបង្ខំឲ្យអាមេរិកត្រូវចាប់ផ្តើមការចរចាឡើងវិញ និងឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការបញ្ចប់សង្គ្រាមនៅវៀតណាម រួមចំណែកបង្កើតបុព្វបទសម្រាប់យុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្រ បង្កើតឡើងជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥។

ក្នុងឱកាសនេះដែរ អង្គការ អង្គភាព និងសហគ្រាសជាច្រើនបានប្រគល់អំណោយជូនដល់បណ្តាវីរៈអ្នកម្ដាយវៀតណាម និងបានប្រគល់ផ្ទះចំនួន ១០ខ្នង់ ជូនដល់ទីរួមស្រុក Quang Tri ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ