ពិធីរំលឹកខួបលើកទី ៦០ ទិវាប្រពៃណិផ្នែកជលផលវៀតណាម
(VOVWORLD) -លោក Trinh Dinh Dung ឧបនាយករដ្ឋមន្ត្រីវៀតណាមបានកត់សម្គាល់នូវការខិតខំប្រឹងប្រែង និងការរួមវិភាគទានរបស់ផ្នែកជលផលចំពោះបុព្វហេតុអភិវឌ្ឍន៍ និងការពារមាតុភូមិ។
ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី ៦០ ទិវាប្រពៃណិផ្នែកជលផលវៀតណាម |
នាយប់ថ្ងៃទី ៣១ ខែមិនានៅទីក្រុង Ha Long ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានរួមសហការជាមួយ គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh រៀបចំ ពិធីរំលឹកខួបលើកទី ៦០ ទិវាប្រពៃណិផ្នែកជលផលវៀតណាម (ថ្ងៃទី ១ ខែមិសា) និងបើកព្រឹត្តិការទេសចរណ៍ Cat Ba ឆ្នាំ ២០១៩។
អញ្ជើញថ្លែងនៅទីនេះ លោក Trinh Dinh Dung ឧបនាយករដ្ឋមន្ត្រីវៀតណាមបានកត់សម្គាល់នូវការខិតខំប្រឹងប្រែង និងការរួមវិភាគទានរបស់ផ្នែកជលផលចំពោះបុព្វហេតុអភិវឌ្ឍន៍ និងការពារមាតុភូមិ។ លោក Trinh Dinh Dung បានលើកគោលដៅសម្រាប់ផ្នែកជលផលនាពេលខាងមុខដូច្នេះថា៖
“គោលដៅអភិវឌ្ឍន៍នៃវិស័យជលផល វៀតណាមគឺ៖ ឧស្សាហូបនីយកម្ម ទំនើបកម្ម អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយដោយចីរភាព ក្លាយទៅជា ផ្នែកផលិតកម្មទំនិញធំបំផុត ហើយមានរចនាសម្ព័ន្ធ និងទម្រង់ផលិតកម្មសមស្រប។ ត្រូវមានផលិតភាព គុណភាព ប្រកបដោយប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែងខ្ពស់ ធ្វើសមាហរណកម្មដ៏រឹងមាំទៅក្នុងខឿនសេដ្ឋកិច្ចជាតិ។ព្រមទាំង លើកម្ពស់ប្រាក់ចំណូល និងជីរភាពរស់នៅសម្រាប់អ្នកនេសាទ ក៏ដូចជាការពារបរិស្ថានអេកូឡូស៊ី ធនធានជលផល និងរួមចំណែកការពារជាំតិ សន្តិសុខជាតិផងដែរ"៕