ពិធីរំលឹកខួបលើកទី ៧៥ ឆ្នាំ នៃថ្ងៃបោះឆ្នោតសកលលើកដំបូងរបស់រដ្ឋសភាវៀតណាម
(VOVWORLD) - ក្រោយរយៈពេល ៣៥ ឆ្នាំ នៃការផ្លាស់ប្ដូរថ្មីនោះ តួនាទីរបស់រដ្ឋសភាកាន់តែបង្ហាញយ៉ាងច្បាស់លាស់តាមរយៈសេចក្ដីសម្រេចចិត្តស្ដីពីបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។
ទិដ្ឋភាពនៃពិធី |
នារសៀលថ្ងៃទី ៣០ ខែធ្នូ គណប្រតិភូសមាជិកសភាខេត្ត Vinh Long បានរៀបចំពិធីរំលឹកខួបលើកទី ៧៥ ឆ្នាំ នៃថ្ងៃបោះឆ្នោតសកលលើកដំបូងរបស់រដ្ឋសភាវៀតណាម (៦ មករា ១៩៤៦- ៦ មករាឆ្នាំ ២០២១) និងធ្វើការបូកសរុបសកម្មភាព នៃគណៈប្រតិភូរដ្ឋសភានីតិកាលទី ១៤ ។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា ក្រោយរយៈពេល ៣៥ ឆ្នាំ នៃការផ្លាស់ប្ដូរថ្មីនោះ តួនាទីរបស់រដ្ឋសភាកាន់តែបង្ហាញយ៉ាងច្បាស់លាស់តាមរយៈសេចក្ដីសម្រេចចិត្តស្ដីពីបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ រាល់បញ្ហាដែលត្រូវបានពិភាក្សា នៅវិមានរដ្ឋសភាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានលក្ខណៈប្រជាធិបតេយ្យ ដោយឆ្លើយតបនឹងបំណងប្រាថ្នារបស់អ្នកបោះឆ្នោត។ លោកស្រីអនុប្រធានរដ្ឋសង្ឃឹមថានាពេលខាងមុខ គណៈប្រតិភូរដ្ឋសភាខេត្ត Vinh Long នឹងពង្រីកបន្ថែមទៀតនូវតួនាទីនិងការទទួលខុសត្រូវក្នុងសកម្មភាពតាក់តែងច្បាប់ផ្ទៀងស្តាប់មតិយោបល់របស់ប្រជាជន ដែលបានឆ្លុះបញ្ជាំងដល់ស្ថាប័នរដ្ឋផងដែរ៕