ពិធីរំលឹកខួបលើកទី២០ទិវាលាចាកលោករបស់អគ្គលេខាលោក Nguyen Van Linh
(VOVWORLD) - នាព្រឹកថ្ងៃទី២៧ មេសា នៅខេត្ត Hung Yen ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី២០ទិវាលាចាកលោករបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Van Linh។
អគ្គលេខាលោក Nguyen Van Linh (រូបថត៖ TTXVN) |
ថ្លែងមតិនៅពិធីនេះ អចិន្ត្រៃយ៍គណៈលេខា ប្រធានគណៈកម្មាធិការត្រួត ពិនិត្យមជ្ឈឹមលោក Tran Quoc Vuong បានអះអាងថា អគ្គលេខាលោក Nguyen Van Linh ជាជន កុម្មុយនិស្តគំរូមួយរូប ដែលស្មោះត្រង់អស់មួយជីវិតជាមួយប្រទេសជាតិនិងប្រជាជន។ ជាសិស្សឆ្នើមមួយរូបរបស់លោកប្រធានហូជីមិញ អគ្គលេខាលោក Nguyen Van Linh ជានិច្ចកាលផ្ទៀងស្ដាប់រាល់មតិរបស់ ប្រជាជននិងមានការចែករំលែកជាមួយការលំបាកលំបិនរបស់ប្រជាជនផងដែរ៕