|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អាមេរិកលោក Pham Quang Vinh ថ្លែងមតិក្នុងពិធី |
(VOVworld)-ពិធីរំលឹកខួបលើកទី២០ នៃទិវាបង្កើតប្រក្រតីភាពទំនាក់ទំនងវៀតណាម អាមេរិកត្រូវបានស្ថានទូតវៀតណាម រៀបចំឡើងនាថ្ងៃទី៣១កក្កដា នៅរដ្ឋធានីវ៉ាស៊ីន
តោន។ ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អាមេរិកលោក Pham Quang
Vinh បានសង្កត់ធ្ងន់ថា៖
“ពិធីនេះជាការជួបប្រាស្រ័យរវាងមិត្តភក្តិនឹងគ្នា សំដៅចែករំលែកនូវកំណាត់ ផ្លូវ
កន្លងទៅ ព្រមទាំងរួមការសប្យាយរីករាយ អំពីការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ក្នុងទំនាក់
ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ក្នុងជំនួបថ្ងៃនេះ ខ្ញុំ បានឃើញភាពស្និទ្ធិ ស្នាលក្នុងមនុស្សម្នាក់ៗនិងការរួមចំណែករបស់យើងទាំងអស់ទៀតផង”។
|
ព្រឹទ្ធសមាជិកអាមេរិក John McCain ថ្លែងមតិ |
ព្រឹទ្ធសមាជិកអាមេរិក John McCain ជាជនមួយរូបដែលបានដាក់គ្រឹះស្ថាន
សម្រាប់ទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិកបានឲ្យដឹងថា៖
“ខ្ញុំមិនដែលគិតថា ប្រទេសយើងទាំងពីរ អាចទទួលបានការវិវឌ្ឍន៍យ៉ាង ច្រើន
ដូច្នេះឡើយ។សមិទ្ធិទាំងអស់នេះគឺហូសពីការរំពឹងទុករបស់យើង។ យើងអាចដាក់
នៅខាងក្រោយ រាល់ការឈឺចាប់ដោយសង្គ្រាម ដើម្បីកសាងទំ នាក់ទំនងជាដៃគូ
សម្រាប់អនាគតមួយ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនជំនាន់ កូនចៅ
របស់យើង”។
ក្នុងតួនាទីជាប្រធានគណៈកម្មាធិការទទួលបន្ទុកយោធានៃព្រឹទ្ធសភាអាមេរិក
លោក John McCain អះអាងថា អាមេរិកនឹងរួមដំណើរជាមួយវៀតណាម រក្សា សន្តិសភាពនិងស្ថិរភាពនៅសមុទ្រខាងកើត៕