ពិធីជប់លៀងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាប្រក្រតីភាពទំនាក់ទំនងការទូតវៀតណាម-អាមេរិក

ពិធីជប់លៀងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាប្រក្រតីភាពទំនាក់ទំនងការទូតវៀតណាម-អាមេរិក - ảnh 1
ការតាំងពិព័រណ៍ "ទំនាក់ទំនងវៀតណាម-អាមេរិកតាមរយៈរូបថតរបស់ជៀងថតរូបវៀតណាម" (រូបថត៖vietnamplus)

(VOVworld) - នាយប់ថ្ងៃទី៣០ កក្កដា នៅរដ្ឋធានីហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្ត
ភាពវៀតណាមបានសហការជាមួយក្រសួងការបរទេសរៀបចំពិធីជប់លៀងក្នុង
ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាប្រក្រតីភាពទំនាក់ទំនងការទូតវៀត
ណាម-អាមេរិក។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Ha
Kim Ngoc បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម អាមេរិកនាបច្ចុប្បន្នកំពុងទទួល
បានសមិទ្ធិផលជាច្រើន​ដ៏គួរឲ្យកត់សម្គាល់ដោយមិនត្រឹមតែរយៈពេល២០ឆ្នាំខិត
ខំប្រឹងប្រែងដោយឥត់ឈប់ឈរប៉ុណ្ណោះទេ ថែមទាំងដំណើរការយូរ អង្វែងជាង
ទៀតផង។លោកអនុរដ្ឋមន្រ្តីបានថ្លែងថា​ទំនាក់ទំនងវៀតណាម អាមេរិកនៅមាន
សក្ដានុភាពជាច្រើនដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត ឆ្លើយ តបទៅនឹងផល
ប្រយោជន៍និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted Osius បានរំលឹកឡើងវិញ
នូវទំនាក់ ទំនងរវាងប្រទេសទាំងពីរតាំងពីបង្កើតទំនាក់ទំនងការទូតកាលពីថ្ងៃទី
១១ កក្កដា ឆ្នាំ១៩៩៥ មក។លោកក៏បានថ្លែងដែរថា រាល់ការខំប្រឹងប្រែងនិង
សកម្មភាពយ៉ាងសកម្មដើម្បីរក្សាទំនាក់ ទំនងរវាងប្រទេសទាំងពីរនឹងត្រូវបាន
បន្តក្នុងរយៈពេល២០ឆ្នាំខាងមុខនិងវែងឆ្ងាយថែមទៀត៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ