ពិធីរំលឹកខួបលើកទី២៤២នៃទិវាបុណ្យឯករាជ្យជាតិអាមេរិក

(VOVWORLD) -ដោយមានលទ្ធផលគួរឲ្យកត់សំគាល់ដែលសម្រេចបានក្នុងរយៈកន្លងទៅនោះទំនាក់ទំនងរវាងទីក្រុងហូជីមិញនិងអាមេរិកបន្តសម្រេចបាននូវលទ្ធផលវិជ្ជមានបន្ថែមទៀតដើម្បីរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងអាមរិកឲ្យកាន់តែល្អប្រសើរ។ នេះគឺជាការអះអាងរបស់ លោក Le Thanh Liem អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនៅឯពិធីបុណ្យឯករាជ្យជាតិអាមេរិកដែលេរៀបចំឡើងដោយអគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូ ជីមិញនាយប់ថ្ងៃទី ១៤ ខែមិថុនា។
ពិធីរំលឹកខួបលើកទី២៤២នៃទិវាបុណ្យឯករាជ្យជាតិអាមេរិក - ảnh 1 ពិធីរំលឹកខួបលើកទី២៤២នៃទិវាបុណ្យឯករាជ្យជាតិអាមេរិក

លោក Le Thanh Liem បានសង្កត់ធ្ងន់ថាទីក្រុងហូជីមិញបាននឹងកំពុង អនុវត្តសកម្មភាពសហប្រតិបត្តិការយ៉ាងសស្រាក់សស្រាំជាមួយដៃគូអាមេរិកតាមរយៈនោះភាគីទាំងពីរទទួលបាននូវលទ្ធផលយ៉ាងសកម្មក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាលជាដើម។  ថ្នាក់ដឹកនាំក្រុងហូជីមិញបាន ឲ្យដឹងថាទំនុកទុកចិត្តនិងសុច្ឆន្ទៈនៃភាគីទាំងពីរនាំមកនូវទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាមេរិកសម្រេចបានជំហានលោតផ្លោះចាប់តាំងពីទំនាក់ទំនង នៃប្រទេសទាំងពីរមានភាពកប្រក្រតីជាមួយគ្នា។

រីឯខ្លួនវិញ លោក Daniel Kritenbrink បានសង្កត់ធ្ងន់ថា ពិធីបុណ្យឯករាជ្យជាតិ អាមេរិកជាឱកាសសម្រាប់មនុស្សគ្រប់រូបកាន់តែជិតស្និតថែមទៀតជាមួយគ្នានិងលើកតម្កើងទំនាក់ទំនងមិត្តភាពនិងទំនាក់ទំនងសហគមន៍ហើយនេះក៏គែជា ឱកាសរំលឹកឡើងវិញទំនាក់ទំនងភាពជាដៃគូកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លារវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ