ពិធីរំលឹកខួបលើកទី២៨នៃទិវាឯករាជ្យជាតិរបស់សហព័ន្ធរុស្ស៊ី

(VOVWORLD) -នាថ្ងៃទី១៣ខែមិថុនានៅទីក្រុងហាណូយសមាគមមិត្តភាពវៀតណាម-រុស្ស៊ីសហការ ជាមួយស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមបានប្រារព្ធពិធីរំលឹកខួបលើកទី២៨នៃទិវាឯករាជ្យជាតិរបស់សហព័ន្ធរុស្ស៊ី (ថ្ងៃទី១២ មិថុនា ឆ្នាំ១៩៩០ -ថ្ងៃទី១២ មិថុនា ឆ្នាំ២០១៨) ។
 ពិធីរំលឹកខួបលើកទី២៨នៃទិវាឯករាជ្យជាតិរបស់សហព័ន្ធរុស្ស៊ី - ảnh 1 ពិធីរំលឹកខួបលើកទី២៨នៃទិវាឯករាជ្យជាតិរបស់សហព័ន្ធរុស្ស៊ី 

ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហ ព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vasilievich Vnukov បានអះអាង ថាដោយការខិតខំប្រឹងប្រែងរួមគ្នាប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងភាពជាដៃគូជាយុទ្ធសាស្រ្តលើគ្រប់វិស័យឲ្យបានមានសម្បូរបែបរវាងវៀតណាមនិងរុស្ស៊ី ដោយមានខ្លឹមសារជាក់ស្តែងនិងក្រោមរូបភាពថ្មីៗក្នុងកិច្ចសហប្រតិបត្តិការ។ យោងតាមលោក Konstantin Vasilievich Vnukov បានឱ្យដឹងថាបណ្តាវិស័យ នានាក្នុងក្របខ័ណនៃកិច្ចសហប្រតិបត្តិការត្រូវបានពង្រីកយ៉ាងទូលំទូលាយ ពីវិស័យនយោបាយ - ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម វប្បធម៌ ដល់សកម្មភាព នៃកិច្ចការបរទេសរវាងប្រជាជននិងប្រជាជនផ្សេងៗទៀត។ ជាពិសេសផ្តោតសំខាន់លើការយល់ដឹងគ្នានិងបង្កើនកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ