ពិធីរំលឹកខួបលើកទី៣៨នៃទិវាជ័យជម្នះសង្គ្រាមតស៊ូការពារព្រំដែន Tay Nam

(VOVworld)- នាថ្ងៃទី៥មករា សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពទីក្រុងហូជីមិញ
 និងសមាគមន៍មិត្តភាពវៀតណាម-កម្ពុជាទីក្រុងហូជីមិញររៀបចំពិធីរំលឹកខួបលើក
ទី៣៨នៃទិវាជ័យជម្នះសង្គ្រាមតស៊ូការពារព្រំដែន Tay Nam និង រួមជាមួយកងទ័ព
ប្រជាជនកម្ពុជាឈ្នះលើរបបប្រល័យពូជសាសន៍​ខ្មែរក្រហមថ្ងៃទី៧មករា។ ថ្លែងមតិ
ក្នុង ពិធី លោក ហ៊ីម ហេន អគ្គកុងស៊ុលប្រចាំទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា ពិធី
រំលឹកជ័យ ជម្នះ៧មករា ជាឱកាសសម្រាប់ប្រជាជនកម្ពុជាថ្លែងអំណរគុណចំពោះ
យុទ្ធស្ម័គ្រចិត្ត វៀតណាមដែលជួយឧបត្ថម្ភក្នុងបុព្វហេតុរំដោះប្រទេសកម្ពុជារួចផុត
ពីរបបប្រល័យពូជសាសន៍។  ពិធីរំលឹកជ័យជម្នះ៧មករាជាខ្លឹមសារដំបូងក្នុងក្រប
ខ័ណ្ឌនៃកម្មវីធីចំនួន២០ដែល សមាគមមិត្តភាពវៀតណាម-កម្ពុជាទីក្រុងហូជីមិញ
ត្រៀមរៀបចំក្នុងឆ្នាំ២០១៧ សំដៅជួយជ្រោមជ្រែងអបអរសាទរពិធីរំលឹកខួបលើក
ទី៥០នៃទិវាបង្កើតទំនាក់ទំនង ការទូតរវាងវៀតណាមជាមួយកម្ពុជាថ្ងៃទី២៤មិថុនា
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ