ពិធីរំលឹកខួបលើកទី៤០នៃជ័យជំនះ Buon Ma Thuot
|
លោក Pham Ngoc Nghi ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dac Lac បានរំលឹកឡើងវិញនូវកំណាត់ផ្លូវប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងនៃជ័យជំនះ Buon Ma Thuot (VOV) |
Vovworld-ពិធីរំលឹកខួបលើកទី៤០នៃទិវាជ័យជំនះ Buon Ma Thuot បានរៀបចំ
ដ៏មហោឡារឹកនាព្រឹកថ្ងៃទី១០មិនានៅទីក្រុង Buon Ma Thuot ខេត្ត Dac Lac។ ថ្លែង
សន្ទរកថានៅពិធីនេះ លោក Pham Ngoc Nghi ប្រធានគណៈកម្មាធិការប្រជាជន
ខេត្ត Dac Lac បានរំលឹកឡើងវិញនូវកំណាត់ផ្លូវប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងនៃជ័យជំនះ
Buon Ma Thuot ចាប់ផ្ដើមឲ្យការវាយប្រហារចំរុះនិងក្រោកឈរឡើងនិទាឃៈរដូវឆ្នាំ១៩៧៥រំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ។ ដល់ថ្ងៃទី២៤មិនាឆ្នាំ១៩៧៥
ខេត្ត Dac Lac បានរំដោះទាំងស្រុង។ លោក Pham Ngoc Nghi ប្រធានគណៈកម្មាធិការ
ប្រជាជនខេត្ត Dac Lac បានអះអាងថា៖
“ជ័យជំនះ Buon Ma Thuot បានឈានទៅប្រវត្តិសាស្ត្រប្រជាជាតិវៀតណាមដូចជាវីរបទចម្រៀងមួយ ជាក្តីកត្តិយសនិងមោទនភាពដ៏ធំធេងរបស់បក្សភាគកងទ័ព
និងប្រជាជនបណ្ដាជនជាតិខេត្ត Dac Lac។ ជ័យជំនះ Buon Ma Thuot ជាជ័យជំនះ
យុទ្ធសាស្ត្របង្ហាញនូវការឈ្លាសវៃរបស់ការិយាល័យនយោបាយគណៈកម្មាធិការ
យោធាមជ្ឈឹម។”
ថ្លែងមតិនោពិធីនេះលោក Le Hong Anh សមាជិកការិយាល័យនយោបាយ
អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀណាមបានលើកច្បាស់ថា៖
“ខេត្តត្រូវរក្សាកំណើនសេដ្ឋកិច្ចខ្ពស់និងចីរភាព អនុវត្តល្អការងារកសាងជនបទ
ថ្មី ធានាគោលនយោបាយសុខុមាលភាពសង្គមកាត់បន្ថយភាពក្រីក្រពិសេសគឺដំបន់
ឆ្ងាយដាច់ស្រយាលដំបន់ជនជាតិភាគតិច។ បន្តកសាងទីក្រុង Buon Ma Thuot ក្លាយ
ទៅជានគរស្នូលនៅដំបន់ Tay Nguyen។”
ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាជ័យជំនះ Buon Ma Thuot (ទី១០មិនា) នា
យប់ថ្ងៃទី៩មិនានៅអាគ៌ាវប្បធម៍កុមារសម្ព័ន្ធយុវជនខេត្ត Dac Lac បានរៀបចំប្រារព្ធ
ជំរុំទី១០មិនាដោយប្រធានបទ កំលាំងវ័យក្មេងនៅដំបន់ខ្ពង់រាបវីរភាព។ ចូលរួមជំរុំមានសមាជិកសម្ព័ន្ធយុវជនយុវជនបក្ខជនវ័យគ្មេងគំរូជាង៧០០មកពីស្រុកទីរួមស្រុកទីក្រុង
ក្នុងខេត្ត។ ក្នុងក្របខ័ណ្ឌកម្មវិធីជំរុំទី១០មិនាក៏បានប្រព្រឹត្តទៅសកម្មភាពដោយទាក់
ទាញយុវជនជ្រើនកុះករនៃបណ្ដាជនជាតិដែលបានចូលរួមវគ្គបាល់ទាត់ mini
កម្មាភិបាលសម្ព័ន្ធយុវជនខេត្ត Dac Lac លើកទី២ការប្រណាំងហែលទឹកយុវជន។
ជំរុំនឹងប្រព្រឹត្តទៅដល់ថ្ងៃទី១០មិនា៕