ពិធីរំលឹកខួបលើកទី៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមជាមួយប៊ូតាន

ពិធីរំលឹកខួបលើកទី៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមជាមួយប៊ូតាន - ảnh 1
ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅឥណ្ឌា ប៊ូតាននិង នេប៉ាល់លោក Ton Sinh Thanh ថ្លែងមតិក្នុងពិធី

(VOVworld)-នារសៀលថ្ងៃទី២មករា នៅស្ថានទូតវៀតណាមប្រចាំប្រទេសឥណ្ឌា
 បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀត
ណាមជាមួយប៊ូតាន ថ្ងៃទី១៩មករា។​អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀត
 ណាមប្រចាំនៅឥណ្ឌា ប៊ូតាននិង នេប៉ាល់លោក Ton Sinh Thanh បានសង្កត់ធ្ងន់
ថា ការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមជាមួយប៊ូតានជាព្រឹត្តិការណ៍សំខាន់
 គូសសញ្ញានូវការបោះជំហានថ្មីសម្រាប់ប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតបាន
 ពិនិត្យថា ទាំងវៀតណាមនិងប៊ូតាននៅមានសក្កានុភាពសហប្រតិប​ត្តិការជាច្រើន
 ព្រមទាំងសម្តែងគោលបំណងប្រែក្លាយសក្កានុភាពនេះឲ្យក្លាយទៅជាការពិតតាម
រយៈការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំទ្វេភាគី ក៏ដូចជាបង្កើនសកម្ម
ភាព ពាណិជ្ជកម្ម​ វប្បធម៌និងទេសចរណ៍ ជាពិសេសគាំទ្រគ្នាទៅវិញទៅមកលើ
បណ្តា​វេទិកាតំបន់និងអន្តរជាតិ។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតប៊ូតានប្រចាំនៅឥណ្ឌា លោក Vstsop Namgye បាន
 ឲ្យដឹងថា ប៊ូតានយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយវៀតណាម។​លោករូបនេះក៏
 បានចាត់ទុកថា ប្រទេសទាំងពីរនៅមានសក្កានុភាពជាច្រើនសម្រាប់ជម្រុញកិច្ច
សហប្រតិបត្តិការ ជាពិសេសលើវិស័យទេសចរណ៍និងកសិកម្ម។ ទន្ទឹមជាមួយគ្នា
នោះ ឯកអគ្គរដ្ឋទូតប៊ូតានក៏សម្តែងគោលបំណងចង់ឲ្យប្រទេសទាំងពីរបង្កើនកិច្ច
សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ