ពិធីរំលឹកខួបលើកទី៥០ទិវាបង្កើតអាស៊ានលើទូទាំងពិភពលោក
(VOVWORLD) -នាយប់ថ្ងៃទី៨សីហា ពិធីរំលឹកខួបលើកទី៥០នៃទិវាបង្កើតសមាគមប្រ ជាជាតិអាស៊ីអាគ្នេយ (អាស៊ាន) បានប្រព្រឹត្តទៅនៅសណ្ឋាគារ Conrad នៃទី ក្រុងគែប្រ ទេសអេហ្សីប។
អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ អេហ្ស៊ីប លោក Do Hoang Long បានលើកកំពស់នូវតួនាទីនិងរាល់ ការរួមវិភាគទានរបស់ស្ថាប័នតំណាងការទូតវៀតណាមចំពោះការអភិវឌ្ឍន៍ របស់សហគមន៍នេះនៅប្រទេសាមីនិងក្នុងតំបន់៖
“នាពេលកន្លងទៅ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានមិត្ត អាស៊ានជឿទុកចិត្ត ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន។ ស្ថានទូតក៏ បានសកម្មក្នុងការទំនាក់ទំនងជាមួយក្រសួង ស្ថាប័ននានារបស់ អេហ្ស៊ីប ជា ពិសេស ជម្រុញការជួបប្រាស្រ័យវប្បធម៌រវាងវៀតណាមជាមួយអេហ្ស៊ីប ក៏ដូចជារវាងអាស៊ានជាមួយអេហ្ស៊ីបផងដែរ។ ក្នុងរយៈពេល២ឆ្នាំកន្លងទៅ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានរួមសហ ការជាមួយប្រទេសអា ស៊ាននានា រៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ជាច្រើន ក្នុងនោះ មានព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌ វៀត ណាមនៅអេហ្ស៊ីប”។
នៅទីក្រុងវៀងច័ន្ទ (ឡាវ) ពិធីបើកភ្លើងរំលឹកខួបលើកទី៥០នៃទិវា បង្កើតអាស៊ាននិងរយៈពេល២០ឆ្នាំ ឡាវចូលជាសមាជិកអាស៊ានបាន បើកយ៉ាងឧឡារិកនៅទីធ្លា Patuxay។ រួមជាមួយគ្នានោះ គណៈ កម្មាធិការសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ប្រចាំសាធារណរដ្ឋអាហ្វ្រិកខាងត្បូង សាធារណ រដ្ឋឆែក ហូឡង់ និងឯកអគ្គរដ្ឋទូតអាស៊ានមួយចំនួននៅប្រទេសអាហ្សង់ទីន និងក្រុមបេសកកម្មការទូត ជាច្រើនទូទាំងពិភពលោកក៏បានរៀបចំពិធីរំលឹក ផងដែរ៕