ពីធីរំលឹកខួបលើកទី៥៥ទិវាសោកនាដកម្មជាតិគីមិពុលព័ណ៌លឿងទុំ/dioxin បានរៀបចំឡើងលើទូទាំងប្រទេស
(VOVworld)-នាថ្ងៃទី១០សីហា ខេត្តក្រុងជាច្រើនលើទូទាំងប្រទេសបានរៀបចំ
សកម្មភាពរំលឹកខួបលើកទី៥៥នៃទិវាសោកនាដកម្មជាតិគីមីពុលព័ណ៌លឿងទុំ/
dioxin (ថ្ងៃទី១០សីហា)។
ខេត្ត Phu Yen មានមនុស្សរងជាតិគីមីពុលព័ណ៌លឿងទុំចំនួន ១១ពាន់នាក់។
ដើម្បីជួយឧបត្ថម្ភនិងលើកស្ទុយក្រុមគ្រួសារនិងជនរងគ្រោះពុះពារការឈឺចាប់និង
ការលំបាកក្នុងជីវភាពរស់នៅ សមាគមជនជនរងគ្រោះដោយជាតិគីមីពុល ព័ណ៌
លឿងទុំ/dionxin គ្រប់ជាន់ថ្នាក់នៅខេត្ត Phu Yen បានរៃអង្គាសប្រាក់បាន ចំនួន១៥
ពាន់លានដុងសម្រាប់បម្រើសកម្មភាពថែទាំនិងជួយឧបត្ថម្ភជនរងគ្រោះ ដោយជាតិ
គីមីពុលព័ណ៌លឿងទុំ/dioxin។
រួមជាមួយគ្នានោះ ថ្នាក់ដឹកនាំខេត្ត Tien Giang ក៏បានទៅសាកសួរសុខទុក
និងជូនអំណោយដល់គ្រួសារជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/dioxin
ដែលមានស្ថានភាពលំបាកពិសេស។ នាយប់ថ្ងៃទី១០សីហា នៅទីក្រុង Dong Hoi
បានប្រព្រឹត្តទៅកម្មវិធីលើកសរសើរគំរូឆ្នើមក្នុងចលនា “រួមដៃបន្ធូស្រាលការឈឺ
ចាប់ដោយជាតិគីមីពុលព័ណ៌លឿងទុំ”ផងដែរ៕