ពិធីរំលឹកខួបលើកទី៦០នៃទិវាលោកប្រធានហូជីមិញមកទស្សនាវិហារស្ដេច Hung

ពិធីរំលឹកខួបលើកទី៦០នៃទិវាលោកប្រធានហូជីមិញមកទស្សនាវិហារស្ដេច Hung - ảnh 1
ពិធីរំលឹកខួបលើកទី៦០នៃទិវាលោកប្រធានហូជីមិញមកទស្សនាវិហារស្ដេច Hung (VOV)


        Vovworld-នាព្រឹកថ្ងៃទី១៩កញ្ញានៅមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រវិហារ​
ស្ដេច Hung ខេត្ត Phu Tho ពិធីរំលឹកខួបលើកទី៦០នៃទិវាលោក​ប្រធាន​ហូជីមិញ
មកទស្សនាវិហារស្ដេច Hung និងលើកទី៤៥អនុវត្ត​មរតក​សាសន៍​របស់លោកត្រូវ
បានរៀបចំឡើង។ ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang បានសង្កត់ធ្ងន់អំពីប្រភពដើមរបស់ជនវៀតណាមម្នាក់ៗ។

        “ពីច្រើនជំនាន់មក ក្នុងដួងព្រលឹងរបស់ជនវៀតណាមម្នាក់ៗ បណ្ដា​ស្ដេច
Hung ជាជីដូនជីតាជាតិរបស់ប្រជាជាតិវៀតណាម។ គុណបំណាច​កសាង​ប្រទេស
ជាតិរបស់បណ្ដាស្ដេច Hung ត្រូវបានបណ្ដាជំនាន់ជនវៀតណាម​ចងចាំ​ជានិច្ច។ ជនវៀតណាមទោះបីជានៅក្នុងឬក្រៅប្រទេសសុទ្ធតែមោទនមានឈាមជ័រ Lac
Hong។ វិហារស្ដេច Hung និងជំនឿធ្វើសក្ការបូជា​បណ្ដា​ស្ដេច Hung ជាអត្តសញ្ញាណ
វប្បធម៍សីលធម៍ប្រពៃណីរបស់ប្រជាជាតិវៀត​ណាម។”

        រំលឹកឡើងវិញពាក្យទូន្មានរបស់លោកប្រធានហូជីមិញ “បណ្ដាស្ដេច Hung មានគុណបំណាច់កសាងប្រទេសជាតិ យើងត្រូវរួមគ្នាការពារប្រទេសជាតិ” ប្រធាន
រដ្ឋ Truong Tan Sang បានរំលឹកមនសិការការទទួលខុសត្រូវការពារ​ប្រទេសជាតិ
របស់ប្រជាជនវៀតណាមម្នាក់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ